ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជុន ច័ន្ទ​បុត្រ គេច​ពី​តុលាការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្តិភាព ស្នើ​ទៅ​វិទ្យុ​អាស៊ី​សេរី​ថា កុំ​បំភ័ន្ត​សាធារណៈ​មតិ​លើ​រឿង​លោក ជុន ច័ន្ទ​បុត្រ ដែល​បន្លំ​ចូល​ក្នុង​ពន្ធនាគា​ព្រៃ​ស​កន្លង​មក ខណៈ​វិទ្យុ​នេះ​មិន​អនុញ្ញាត​ឲ្យ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្តិភាព ស្នើ​ទៅ​វិទ្យុ​អាស៊ី​សេរី​ថា កុំ​បំភ័ន្ត​សាធារណៈ​មតិ​លើ​រឿង​លោក ជុន ច័ន្ទ​បុត្រ ដែល​បន្លំ​ចូល​ក្នុង​ពន្ធនាគា​ព្រៃ​ស​កន្លង​មក ខណៈ​វិទ្យុ​នេះ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​។

ថ្ងៃ​ទី​២ ខែឧសភា លោក ជុន ច័ន្ទ​បុត្រ ត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​ចូល​បំភ្លឺ​ករណី​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគា​ព្រៃ​ស​ជាមួយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  ។ ប៉ុន្តែ​លោក ជុន ច័ន្ទ​បុត្រ​មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ​នោះ​ទេ ដោយ​ឲ្យ​មេធាវី​ទៅ​ជំនួស ។

ករណី​លោក ជុន ច័ន្ទ​បុត្រ ហៅ​ហួត វុ​ទ្ធី អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​នោះ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា បុគ្គល​ណា​ប្រព្រឹត្ត បុគ្គល​នោះ​ទទួលខុសត្រូវ​! តុលាការ​ជា​អ្នក​ស្វែងរក​ការ​ពិត​លើ​កំហុស​នោះ​! សូម​អាស៊ី​សេរី​កុំ​ដើរតួ​ជា​តុលាការ​!​។

លោក​បញ្ជាក់​ថា «​បុគ្គល​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ គឺជា​មុខសញ្ញា​របស់​អ្នក​អនុវត្ត​ច្បាប់​ក្នុង​ការ​ស្វែងរក និង​ផ្តន្ទាទោស​តាម​ច្បាប់​! ការ​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ គឺ​ដើម្បី​រក្សា​ការពារ​នូវ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ហើយ​ច្បាប់ព្រហ្មទណ្ឌ​ត្រូវ​យក​មក​អនុវត្ត​ក្នុង​គ្រប់​កាលៈទេសៈ​រាប់​ទាំង​កាលៈទេសៈ​នៃ​ប្រទេស​ដែល​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ​! ច្បាប់​នេះ​អនុវត្ត​តែ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​តែ​ប៉ុណ្ណោះ និង​មាន​តែ​ស្ថាប័ន​តុលាការ​ទេ ដែល​ជា​អ្នក​ស្វែងរក និង​កំណត់​ថា បុគ្គល​ណាមួយ​មានទោស ឬ​គ្មាន​ទោស​នោះ​! សូម​អាស៊ី​សេរី​កុំ​ដើរតួ​ជា​តុលាការ​!»​។