ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ពី​ទីក្រុង​ឡុ​ង​ដ៍​មក​ប្រទេស​ចិន​បាន​បញ្ចប់​ការ​រត់​សាកល្បង​ហើយ

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ រថភ្លើង​ដឹក​ជញ្ជូន​ទំនិញ​ទី​មួយ​ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន​ទៅ​កាន់​ចក្រភព​អង់គ្លេស បាន​ធ្វើ​ដំណើរ​មក​ដល់​ប៉ែក​ខាងកើត​នៃ​ទីក្រុង​Yiwu របស់​ប្រទេស​ចិន​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ

ទីក្រុង​ប៉េ​កាំ​ង ៖ រថភ្លើង​ដឹក​ជញ្ជូន​ទំនិញ​ទី​មួយ​ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន​ទៅ​កាន់​ចក្រភព​អង់គ្លេស បាន​ធ្វើ​ដំណើរ​មក​ដល់​ប៉ែក​ខាងកើត​នៃ​ទីក្រុង​Yiwu របស់​ប្រទេស​ចិន​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ចម្ងាយ​១​ម៉ឺន​២​ពាន់​គីឡូម៉ែត្រ និង​ក្លាយជា​ផ្លូវ​រថភ្លើង​ដែល​វែង​ជាងគេ​លំដាប់​លេខ​២​របស់​ពិភពលោក ។

វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​ប្រទេស​ចិន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​អឺរ៉ុប​ខាងលិច តាម​រយៈ​វិ​ថី​សូត្រ​សម័យ​ថ្មី​មួយ ។

ប្រទេស​ចិន​បាន​ចាប់ផ្តើម​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់​មួយ វិ​ថី​មួយ » ឬ​(One Belt, One Road) ក្នុង​ឆ្នាំ​២០១៣ និង​បាន​វិនិយោគ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ត​ភ្ជាប់ ។
រថភ្លើង​ដែល​ដឹក​ជ​ញ្ជួ​ន ស្រា​វី​ស្គី ទឹកដោះគោ​ទារក ឧស​ថ និង​គ្រឿង​ម៉ាស៊ីន ខាងលើ​នេះ បាន​ចាក​ចេញពី​ទីក្រុង​ឡុ​ង​ដ៍​នា​ថ្ងៃ​ទី​១០ មេ​សា និង​បាន​ឆ្លងកាត់​ប្រទេស​បារាំង បែ​ល​ហ្សុ​ិ​ក អា​ល្លឺ​ម៉​ង់ ប៉ូ​ឡូញ បេឡា​រុស រុ​ស្ស៊ី និង​កា​ស្សាក់​ស្ថាន  ក្នុងអំឡុងពេល​២០​ថ្ងៃ បន្ទាប់​មក ក៏​មក​ដល់ទី​ក្រុង​Yiwu ដែល​ស្ថិត​នៅ​ប៉ែក​ខាងកើត​នៃ​ខេត្ត Zhejiang ប្រទេស​ចិន ។

ផ្លូវ​រថភ្លើង​ថ្មី​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ជាង​ផ្លូវ​រថភ្លើង​Trans-Siberian របស់​រុ​ស្ស៊ី ប៉ុន្តែ​វា​ខ្លី​ជាង​ផ្លូវ​រថភ្លើង China-Madrid ចំនួន​១​ពាន់​គីឡូម៉ែត្រ ដែល​បាន​ចាប់​ដំណើរការ​ក្នុង​ឆ្នាំ​២០១៤​នោះ ។

ទីក្រុង​ឡុ​ង​ដ៍ គឺជា​ទីក្រុង​ទី​១៥​ដែល​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ដឹក​ជញ្ជូន​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន China Railway Corporation ដែល​បាន​អះអាង​ថា សេវាកម្ម​របស់​ពួក​គេ​មាន​តម្លៃ​ទាប​ជាង​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ និង​លឿន​ជាង​ការ​ដឹក​ជញ្ជូន​តាម​នាវា ។

រដ្ឋបាល​ខេត្ត​របស់​ចិន​បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​នេះ​លឿន​ជាង​ការ​ដឹក​ជញ្ជូន​តាម​នាវា​ប្រមាណ​៣០​ថ្ងៃ ប៉ុន្តែ​ការ​សាកល្បង​ខាងលើ​បាន​ចំណាយពេល​ច្រើន​ជាង​ពេល​១៨​ថ្ងៃ​ដែល​បាន​គិត​ទុក ហើយ​រថភ្លើង​មានឈ្មោះ​ថា East Wind នេះ មាន​សត​ម្ថ​ភាព​ក្នុង​ការ​ដឹក​ជញ្ជូន​តិច​ជាង គឺ​ផ្ទុក​បាន​តែ​៨៨​ទូរ​ប៉ុណ្ណោះ ខណៈ​ដែល​នាវា​អាច​ដឹក​ជញ្ជូន​បាន​ដល់​ទៅ​១​ម៉ឺន​ទៅ​២​ម៉ឺន​ទូរ ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ក្នុង​ទីក្រុង​Yiwu ៕