ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​សាក​នុយក្លេអ៊ែរ

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង​ព្រមាន​នា​ថ្ងៃ​ទី​១ ឧសភា​ថា ខ្លួន​ត្រៀម​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ពេល​ណា​ក៏​បាន ។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ពេល​តានតឹង​មាន​ខ្ពស់​រួច​ហើយ​នៅ​ឧបទ្វីប​កូរ៉េ ។

អ្នកឯកទេស​ទាំងឡាយ​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​

កូរ៉េ​ខាងជើង​ព្រមាន​នា​ថ្ងៃ​ទី​១ ឧសភា​ថា ខ្លួន​ត្រៀម​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ពេល​ណា​ក៏​បាន ។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ពេល​តានតឹង​មាន​ខ្ពស់​រួច​ហើយ​នៅ​ឧបទ្វីប​កូរ៉េ ។

អ្នកឯកទេស​ទាំងឡាយ​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយដោយ​ពឹងផ្អែក​លើ​ការ​វិភាគ​បណ្តា​រូបភាព​ផ្កាយ​រណប​យល់​ថា ក្រុង​ព្យុ​ង​យ៉ាង​ពិតជា​ត្រៀម​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ។

នា​ថ្ងៃ​ទី​១ ឧសភា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ខាងជើង​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រៀម​ទាំងស្រុង​ឆ្លើយ​តប​រាល់​ការ​ជ្រើសរើស​របស់​សហរដ្ឋអាមេរិក ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង  KCNA អ្នកនាំពាក្យ​រូប​នោះ​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​បន្ត​ពង្រឹងសមត្ថភាព​ខាង​ការ​វាយប្រហារ​នុយក្លេអ៊ែរ​បង្ការ បើ​ដរាបណា ក្រុង​វ៉ា​ស៊ី​ន​តោន​ពុំ​បោះបង់​ចោល​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​ខ្លួន​ទេ​នោះ ៕