ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ថា ខ្នើយ​នេះ​មាន​តម្លៃ​ប្រហែល​ផ្ទះល្វែង​មួយ​ខ្នង?

6 ឆ្នាំ មុន

ហូ​ឡង់​៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកជំនាញ​ខាង​ព្យាបាល​រាង​កាយ​ជនជាតិ​ហូ​ឡង់​បាន​ចំណាយពេល​១៥​ឆ្នាំ ក្នុង​ការ​បង្កើត​នូវ​ខ្នើយកើយ​មួយ ដែល​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​

ហូ​ឡង់​៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកជំនាញ​ខាង​ព្យាបាល​រាង​កាយ​ជនជាតិ​ហូ​ឡង់​បាន​ចំណាយពេល​១៥​ឆ្នាំ ក្នុង​ការ​បង្កើត​នូវ​ខ្នើយកើយ​មួយ ដែល​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​។ តម្លៃ​គឺ​ពិតជា​មិនធម្មតា​។ ពោល​គឺ ៥៧.០០០​ដុល្លារ​សហរដ្ឋអាមេរិក​!

ក្រោម​ការ​បង្កើត​របស់ លោក Thijs van der Hilst ដែល​គេ​ដឹង​ថា ជា​អ្នកជំនាញ​ខាង​ក​ញ្ចឹ​ង​.​ក ខ្នើយ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​នេះ ផលិត​ចេញពី​សរសៃសូត្រ Mulberry សាច់​កូ​តុង​របស់​ប្រទេស​អេ​ហ្ស៊ី​ប ហ្វូ​ម​អាច​ចង​ចាំ​ដែល​គ្មាន​សារធាតុពុល​របស់​ហូ​ឡង់ និង​សរសៃ​មាស 24k​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ខ្សែរូត​របស់​វា​មាន​ដាំ​ទៅ​ដោយ​ពេជ្រ​៤​គ្រាប់ និង​ត្បូង​កណ្តៀង​ទំហំ​២២,៥​កា​រ៉ាត់​មួយ​គ្រាប់​។ គ្រាន់តែ​លឺ គឺ​ដឹង​ស្រាប់​ហើយ​ថា វា​ពិតជា​ថ្លៃ​។

តាម​ការ​ពិត​ទៅ លោក Thijs មិនមែន​ធ្វើ​វា​ឡើង តែ​សម្រាប់​ការ​អួត​ពី​អភិជន​ភាព​របស់​នរណា​ម្នាក់​ឡើយ​។ លោក​ផលិត​វា​ឡើង ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​រាង​កាយ និង​ទម្លាប់​នៃ​ការ​គេង​របស់​អតិថិជន​ម្នាក់​ៗ​។ ការ​ធ្វើ​បែប​នេះ គឺ​អាច​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​បាន​។

រួម​ជាមួយនឹង​ខ្នើយ​មហា​សែន​ថ្លៃ គេ​ក៏​មាន​បន្ថែម​នូវ​ប្រអប់​វេច​ខ្នើយ​ដាក់​តាម​ខ្លួន ដែល​ជា​ម៉ាក​ល្បី​លំដាប់​ពិភពលោក Louis Vuitton​។ ពិតជា​ពិសេស​មែន !