ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ស្ទាវ​ដាច់​យៃ​យក​គ្រឿងញៀ.ន​ទៅ​លក់​នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ​5

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​នៅ​មុខ​កាស៊ីណូ​ផ្កាយ​៥​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​មុខ​កាស៊ីណូ​ផ្កាយ​៥​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ជនសង្ស័យ​៤​នាក់​មាន​ទី​១-​ឈ្មោះ ពាក់ វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ​, ទី​២-​ឈ្មោះ សុខ ភ័​ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៣-​ឈ្មោះ ភាព ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ទី​៤-​ឈ្មោះ តាន់ វេស​នា ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនសង្ស័យ​ទាំង​៤​នាក់​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ចាស់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១១​កូន​ថង់​ទំងន់​ស្មើ​៣,០២​ក្រាម ទូរស័ព្ទ​ដៃ​២​គ្រឿង ម៉ូតូ​២​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម នៅ​វេលា​ម៉ោង​៤ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី ជា ដា បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​បាន​បញ្ជូន​ទៅ​សាកសួរ​ដោយ​យោង​តាម​ចម្លើយ និង​វត្ថុ​តាង​ត្រូវ​បាន​អនុវត្តន៍​តាម​ច្បាប់ ៕