ខឹង​លួច​មាន​សហាយ​កាត់​ចោល


«Daily Mail» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​Liezel Betitta អាយុ​៣២​ឆ្នាំ ជនជាតិ​ហ្វ៊ី​លី​ពី​ន​រស់នៅ​ក្រុង​Iloilo ភាគ​ខាងកើត​ឆៀង​ខាងត្បូង​កោះ​ប៉ា​នេ បាន​តាមដាន​ដឹង​លោក​Mark ជា​ប្ដី​លួច​រួមរ័ក​ជាមួយ​ប្រពន្ធ​មិត្ដភក្ដិ​ក្នុង​បន្ទប់​ការងារ ធ្វើ​ឱ្យ​នាង​ខឹង​យ៉ាង​ខ្លាំង ។

នា​ថ្ងៃមួយ​នៅ​ពេល​ចប់​ការងារ​បុរស​ជា​ប្ដី​បាន​ទៅ​ផឹកស្រា​ជាមួយ​មិត្ដភក្ដិ និង​ដេក​នៅផ្ទះ​មិត្ដភក្ដិ​នោះ ។ ស្ដ្រី​ជា​ប្រពន្ធ​បាន​តាម​ទៅ​រក​ឃើញ​ ខណៈ​ប្ដី​កំពុង​ដេក​លក់​ស្កប់ស្កល់ ក៏​យក​កន្ដ្រៃ​កាត់​លិង្គ​ប្រហែល​៥​សង្ទីម៉ែត្រ​ចោល កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ។

នារី​បង្កហេតុ​និយាយ​ថា «​ខ្ញុំ​មិន​សោកស្ដាយ​ពី​អ្វី​ដែល​បាន​ប្រព្រឹត្ដ​ទេ និង​ជា​ការ​ដាក់ទោស​ទៅ​លើ​ប្ដី​ដែល​លួច​មាន​សហាយស្មន់ ។ ខ្ញុំ​ទទួលកំហុស​នេះ ព្រោះ​ធុញថប់​ចំពោះ​រឿង​សហាយស្មន់​របស់​ប្ដី ។ គេ​ទើប​លួច​ទាក់ទង​មាន​អ្នក​ថ្មី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​» ។

មិត្ដភក្ដិ​បាន​នាំ​លោក​Mark ទៅ​មន្ទីរពេទ្យ​នៅ​តំបន់​Balasan និង​បញ្ជូន​បន្ដ​ទៅ​មន្ទីរពេទ្យ​«Western Visayas» ក្នុង​ក្រុង​Iloilo ។ គ្រូពេទ្យ​ព្យាយាម​ត​ភ្ជាប់​អវយវៈ​ភេទ​ឱ្យ​បុរស​រង​គ្រោះ​ប្រើប្រាស់​បាន​ដូច​ដើម​វិញ ។

បុរស​ជា​មិត្ដភក្ដិ​ប្រាប់​ប៉ូលិស​ថា Mark​និង​ប្រពន្ធ​មានកូន​៣​នាក់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ