ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កំបុតត្បូង​សម្លា.ប់​មនុស្ស​5​នាក់​

6 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៥​នាក់​ស្លា.ប់ ហើយ​៤៩​នាក់​ទៀត​រង​របួស​ដោយសារ​ខ្យល់កំបុតត្បូង​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា លើ​ភាគ​ឦសាន​រដ្ឋ​តិច​សាស់​សហរដ្ឋ​អា​មេ​រិ​ក ។

ផ្នែក​ឧតុនិយម​អា​មេ​រិ​ក​អះអាង​ថា

មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់ ហើយ​៤៩​នាក់​ទៀត​រង​របួស​ដោយសារ​ខ្យល់កំបុតត្បូង​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២៩ មេ​សា លើ​ភាគ​ឦសាន​រដ្ឋ​តិច​សាស់​សហរដ្ឋ​អា​មេ​រិ​ក ។

ផ្នែក​ឧតុនិយម​អា​មេ​រិ​ក​អះអាង​ថា ខ្យល់កំបុតត្បូង​យ៉ាងតិច​៣​វាយប្រហារ​លើ​ទីក្រុង EUSTACE ក្រុង CANEY CITY និង​ក្រុង CANTON ញ៉ាំង​ឱ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ។ រថយន្ត​ទាំងឡាយ​ត្រូវ​ប៉ើង​ក្រឡាប់ ដើមឈើ​ដួល​រលំ ហើយ​ផ្ទះ​ទាំងឡាយ​រង​ការ​ខូចខាត ។ អាជ្ញាធរ​មូលដ្ឋាន​គិត​ថា ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ខណៈ​មាន​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ។ កាកបាទក្រហម​អា​េ​ម​រិ​កបាន​បើក​ជំរំ​បណ្តោះអាសន្ន​សម្រាប់​បណ្តា​អ្នក​បាត់បង់​ជម្រក ៕