ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បូនឈើ​យាយ​ម៉ា​យ​អស់លក្ខណ៍​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ម៉ាក​បា​ឡែ​ន ព​ណ៍​ស្ក ស៊េរី​ឆ្នាំ​២០០២ គ្មាន​ស្លាក​លេខ​មួយ​គ្រឿងក្នុង​ចំណោម​ក្បួន​រថយន្ត​ដឹកឈើ​គ្រ​ញួ​ង​៤​គ្រឿង​ផ្សេង​ទៀត​របស់ ខ្វៀង ធី​ម៉ៃ ជា​ជនជាតិ​វៀតណាម

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ម៉ាក​បា​ឡែ​ន ព​ណ៍​ស្ក ស៊េរី​ឆ្នាំ​២០០២ គ្មាន​ស្លាក​លេខ​មួយ​គ្រឿងក្នុង​ចំណោម​ក្បួន​រថយន្ត​ដឹកឈើ​គ្រ​ញួ​ង​៤​គ្រឿង​ផ្សេង​ទៀត​របស់ ខ្វៀង ធី​ម៉ៃ ជា​ជនជាតិ​វៀតណាម ដឹកឈើ​គ្រ​ញួ​ង​ពេញ​បើកបរ​ជ្រុល​ចង្កូត​ធ្លា​ត់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ផ្ញា​រ​ជើង​ឡើង​លើ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ នៅ​តាម​ដងផ្លូវ​យុទ្ធសាស្ត្រ​ក្រាល​គ្រួ​ស​ក្រហម តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដែល​មក​ចោមរោម​មើល​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​មាន​រថយន្ត​៤​ទៅ​៥​គ្រឿង​នេះ​តែងតែ​បើកបរ​ប្រដេញ​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ស្ទើ​តែ​រាល់​យប់​រាល់ថ្ងៃ​ប្រៀប​ដូច​ជា​សមត្ថកិច្ច​បើករថយន្ត​ប្រដេញ​អ​ញ្ចឹ​ង ប៉ុន្តែ​ពេល​នេះ​អស់លក្ខណ៍​ហើយដោយ​សារ​តែ​ក្រឡាប់ ៕