គំនុំអ្វីម៉្លេះទេ! បានធាក់នាងធ្លាក់ពីកាំជណ្តើរ
AP ពីទីក្រុងប៊ែរឡាំង កាលពីថ្ងៃ២៦ មេសា ២០១៧ផ្សាយថា បុរសម្នាក់ឈ្មោះ Swetoslaw.S ជាជនភៀសខ្លួនប៊ុលហ្គារី អាចជាប់គុករយៈពេល១០ឆ្នាំ ប្រសិនបើតុលាការសម្រេចថា
AP ពីទីក្រុងប៊ែរឡាំង កាលពីថ្ងៃ២៦ មេសា ២០១៧ផ្សាយថា បុរសម្នាក់ឈ្មោះ Swetoslaw.S ជាជនភៀសខ្លួនប៊ុលហ្គារី អាចជាប់គុករយៈពេល១០ឆ្នាំ ប្រសិនបើតុលាការសម្រេចថា
AP ពីទីក្រុងប៊ែរឡាំង កាលពីថ្ងៃ២៦ មេសា ២០១៧ផ្សាយថា បុរសម្នាក់ឈ្មោះ Swetoslaw.S ជាជនភៀសខ្លួនប៊ុលហ្គារី អាចជាប់គុករយៈពេល១០ឆ្នាំ ប្រសិនបើតុលាការសម្រេចថា មានកំហុសយកជើងធាក់ស្ត្រីម្នាក់ឱ្យរមៀលធ្លាក់ពីលើជណ្តើរ ។
ប៉ូលិសអាល្លឺម៉ង់បញ្ជាក់ថា ជនល្មើសបានបង្កហេតុនៅស្ថានីយរថភ្លើងក្រោមដីក្នុងក្រុងប៊ែរឡាំង កាលពីខែតុលា ២០១៦ ។ តាមវីដេអូឃ្លីបបង្ហាញឱ្យឃើញ Swetoslaw.S រួមជាមួយមិត្តភក្តិ៣នាក់ដើរតាមនារីអាយុ២៦ឆ្នាំម្នាក់ ក្រោយមកបានយកជើងធាក់នាងពីខាងក្រោយ បណ្តាលឱ្យធ្លាក់ពីកាំជណ្តើរ ។
តាមការត្រួតពិនិត្យរបស់គ្រូពេទ្យឃើញថា នារីនោះរងរបួសបាក់ដៃស្តាំ និងជាំជាច្រើនកន្លែង ។
ក្រោយពេលកើតហេតុ Swetoslaw.S បានឆ្លងដែនទៅរស់នៅជាមួយបងប្អូននៅទីក្រុងនីស ភាគខាងត្បូងប្រទេសបារាំង ប៉ុន្តែគេត្រឡប់ទៅអាល្លឺម៉ង់វិញមុនពេលបុណ្យគ្រីស្មាស ក៏ត្រូវប៉ូលិសចាប់ខ្លួននៅស្ថានីយរថយន្តក្រុងក្នុងក្រុងប៊ែរឡាំង ។
កាសែត«The Guardian»របស់អង់គ្លេសផ្សាយថា លោក Swetoslaw.S ជាអ្នកស្រុកនៅក្រុងវ៉ាណា ប្រទេសប៊ុលហ្គារី រៀបការមានកូន៣នាក់ ធ្លាប់មានប្រវត្តិបង្កឧក្រិដ្ឋកម្មលួចទ្រព្យ និងជាជនអន្ធពាល ធ្លាប់បម្រើការនៅភោជនីយដ្ឋាន និងការងារសំណង់នៅក្រុងប៊ែរឡាំង ។
ចំពោះហេតុការណ៍ដែលកើតឡើង ធ្វើឱ្យមានការរិះគន់តាមប្រព័ន្ធអនឡាញថា អាល្លឺម៉ង់ជាប្រទេសមានសុវត្ថិភាពតិចតួច ចាប់តាំងពីអនុញ្ញាតឱ្យជនចំណាកស្រុក និងជនភៀសខ្លួនប្រហែល១លាននាក់ ចូលក្នុងប្រទេសនៅឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ