ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយមែន! មិនគួរការ​ងារ​ផ្តាច់ជីវិត​គាត់​​​សោះ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ​បុរសជនជាតិ​ចិន​ម្នាក់​បាន​​ស្លា.ប់ បន្ទាប់ពី​ស៊ុម​កញ្ចក់​ ​ទម្ងន់​ជាង​២​តោន​​រលំ​សង្កត់​លើ ដែលហេតុការណ៍នេះ​​
កើត​​ឡើង កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​៣០ ​មេ​សា ស្ថិតនៅ​ក្នុង​ក្រុមហ៊ុន​ «វាង​កាង» ​ក្នុងភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល​ ។

ខេត្តបាត់ដំបង ​៖ ​បុរសជនជាតិ​ចិន​ម្នាក់​បាន​​ស្លាប់ បន្ទាប់ពី​ត្រូវស៊ុម​កញ្ចក់​​មាន​​ទម្ងន់​ជាង​២​តោន ​​រលំ​សង្កត់​​លើរងរបួសយ៉ាងធ្ងន់ធ្ងរ​ ដែលហេតុការណ៍នេះ​​កើត​​ឡើង កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​៣០ ​មេ​សា ស្ថិតនៅ​​​​ក្រុមហ៊ុន​ «វាង​កាង» ​ក្នុងភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល​ ។

​ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​​ហ្វា ជិន​ស៊ី​ន ភេទប្រុស ​អាយុ​៣០​ឆ្នាំ រស់​នៅ​ខេត្ត​ហ៊ួ​ណា​ន ប្រទេស​ចិន​ ។ បើ​លោក​អធិការស្រុក​រតនមណ្ឌល​និយាយ​ថា ជន​រង​គ្រោះ​​ត្រូវ​ស៊ុម​កញ្ចក់​​​មាន​ទម្ងន់​២,២៣២Kg រលំ​សង្កត់​លើ​បណ្ដាល​ឲ្យ​បាក់ជើង​ទាំង​២ និង​សង្កត់​លើ​ទ្រូង​របួស​ធ្ងន់ធ្ងរ ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ខេត្ត​ ។

បើ​តាម​​ការ​បំភ្លឺ​ពី​កម្មករ​​​ក្នុង​ក្រុមហ៊ុន​​​ថា នៅ​យប់​កើតហេតុ​នោះ ជន​រង​គ្រោះជាមួយ​កម្មករ​ប៉ុន្មាន​នាក់​ទៀត បាន​លើក​រំកិល​​ស៊ុម​កញ្ចក់​ចេញពី​ក្នុង​កុង​តឺន័រ​​ មក​តម្រៀប​​នៅ​ខាងក្រៅ​ ។ ​ពេល​រំកិល​​យក​មក​ដាក់​ផ្នែក​កុងតឺន័រ ដើម្បី​ឱ្យ​​សាក់​ស័​រលើ​ក តែ​មិន​ទាន់​បាន​​​លើក​ផង ស្រាប់តែ​ស៊ុំ​កញ្ចក់​​នោះ​បាន​រលំ​សង្កត់​លើ​ជន​រង​គ្រោះ​ ជាប់​ដូច​សត្វ​កណ្ដុរ​ជាប់​អង្គប់​ដែរ ។ ​ដោយរង​របួសធ្ងន់ធ្ងរ​ លុះ​ដឹក​ដល់​ពេទ្យ​ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​ ។