វិធីសង្គ្រោះ​របស់​អ្នក​ក្លាហាន​លើ​នារី​ម្នាក់​ពិតជា​ភ្ញាក់​ផ្អើល​


Metor កាលពី​ពេលថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​ពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ដែល​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចូល​រាំង​ស្កាត់​នារី​ម្នាក់ ស្ថិត​ក្នុង​ឈុត​ជា​កូនសិស្សឡើង​អង្គុយ​លើ​បង្កាន់ដៃ​អគារ​ខ្ពស់​ត្រៀម​លោត​ធ្វើ​អត្ដឃាត ។

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់​ផ្សង​នឹង​គ្រោះថ្នាក់​ដោយ​ចងខ្សែ​សំយុង​ខ្លួន​ចុះ​មក​ជាន់​របស់​នារី​ប៉ង​ធ្វើ​អត្ដឃាត​ដោយ​មិន​ឱ្យ​នាង​ដឹងខ្លួន ។ ស្រប​ពេល​នោះ​គេ​បាន​លោត​ធាក់​ដោយ​ជើង​ទាំង​២​លើ​ដងខ្លួន​ស្ដ្រី​នោះ បណ្ដោយ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អគារ​វិញ ។

វី​ដេ​អូ​ឃ្លី​ប​នោះ ថត​ដោយ​អ្នកស្រុក​ម្នាក់​ដែល​ស្នាក់​នៅ​អគារ​ទល់មុខ​អគារ​កកើត​ហេតុ​ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជូន​មហាជន​ទស្សនា ។

វី​ដេ​អូ​ឃ្លី​ប​ផ្សាយ​ជា​ភាសា​កូរ៉េ និង​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ តែ​មិន​មានការ​បញ្ជាក់​ថា នៅ​ប្រទេស​ណា​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ