ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យនៅក្មេងសោះមិនគួរណាប្រព្រឹត្តបែបណឹង !

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ទឹក​វិល ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២ នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ។ ហេតុ​ការ​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជន​ញៀន​ថ្នាំ​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល ក្រុង ខេត្តសៀមរាប ។     

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ​មាន ទី​១-​ឈ្មោះ សេដ្ឋា មាលា ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ចុងភៅ​ទីលំនៅ​ភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ជា​អ្នក​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​, ទី​២-​ឈ្មោះ ច​យ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជាង​ថតរូប ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប ជា​អ្នក​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។ 

ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​តូច​ទំងន់​០,១​ក្រាម​ទាំង​សំបក ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​, ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​ម៉ូតូ​ចំនួន​១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕