ដើមសែន ឬដើមអូក អាយុ៦០០ឆ្នាំនៅរដ្ឋញូវចឺស៊ី សហរដ្ឋអាមេរិក ជាដើមសែនមានអាយុច្រើនបំផុតនៅអាមេរិកខាងជើង ត្រូវគេគាស់រំលើងចោលកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ធ្វើឱ្យមហាជនសោកស្ដាយយ៉ាងខ្លាំង ។
កម្មករនៅក្នុងវិហារ«Basking Ridge Presbyterian» តំបន់ប៊ឺណាដ ចាប់ផ្ដើមកាត់មែកដើមឈើសែនអាយុ៦០០ឆ្នាំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ហើយទីបំផុតគាស់រំលើងទាំងដើមវាចោលតែម្ដង ។
ទោះបីជាវិហារ និងទីប្រជុំជននោះបាត់បង់ដើមសែនមួយដើមនោះក៏ដោយ ប៉ុន្ដែនបន្សល់ទុកដើមសែនតូចមួយដើមទៀតអាយុ១៦ឆ្នាំ កម្ពស់៧,៥ម៉ែត្រ នៅខាងជើងវិហារ ហើយវាលូតលាស់ក្នុងរយៈពេលយូរខាងមុខ ៕
ចែករំលែកព័តមាននេះ