APកាលពីពេល ថ្មីៗកន្លងមកផ្សាយថាលោកម៉ាស៊ូគី ប្រធានក្រុមស៊ើបអង្កេតផ្នែកសាសនារបស់ខេត្តអាសេ ប្រទេសឥណ្ឌូណេស៊ីបញ្ជាក់ថា បុរស២នាក់ ត្រូវដាក់ទោសដោយវាយនឹងរំពាត់ផ្តៅ ព្រោះមានកំហុសរួមរ័កជាមួយគ្នាខុសខ្បាប់សាសនា ដែលដាក់ឱ្យប្រើកាលពី២ឆ្នាំមុន ។
អ្នករស់នៅទីប្រជុំជន«រូកូ»ក្រុងបាន់ដាអាសេ ខេត្តអាសេ បានប្តឹងទៅព្រឹទ្ធបុរសផ្នែកសាសនា កាលពីថ្ងៃទី២៩ មីនា ២០១៧ ថាបុរស២នាក់ អាយុប្រមហែល២៣ឆ្នាំ បានរួមរ័កជាមួយគ្នា ។
ក្រោយពេលចាប់ខ្លួនបុរស២នាក់នោះសារភាពថា ពួកគេជាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ។ អ្នកស្រុកបានលួចថតវីដេអូឃ្លីបនៃការរួមរ័កនោះទុកជាភស្តុតាង ។
អាសេ ស្ថិតនៅភាគខាងលិច ឆៀងខាងជើង ប្រទេសឥណ្ឌូណេស៊ីប្រើច្បាប់«Sharia»កាលពី២ឆ្នាំមុន អនុញ្ញាតឱ្យអាជ្ញាធរដាក់ទារុណកម្មលើអ្នកល្មើសនឹងសីលធម៌រួមរ័កភេទដូចគ្នាត្រូវវាយ១០០រំពាត់ ។ ការវាយនឹងរំពាត់អាចបន្ធូរបន្ធយទោសប្រសិនបើមានកំហុសក្នុងលក្ខណៈជាសហាយស្មន់ ល្បែងសុីសង ផឹកស្រា និងបុរសដែលគេចវេះពីការប្រារព្ធពិធីសាសនានៅថ្ងៃសុក្រ ។
ការស្រឡាញ់ភេទដូចគ្នា មិនមែនជារឿងខុសច្បាប់នៅឥណ្ឌូណេស៊ីទេ ប៉ុន្តែរដ្ឋាភិបាលកំពុងពិចារណាសំណើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសលើបទល្មើសរួមរ័កក្នុងពេលមិនទាន់រៀបការ និងរួមរ័កភេទដូចគ្នា ៕
ចែករំលែកព័តមាននេះ