ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក​បន្ទាប់​ពី​ឮ​សម្លេង​ស្រែក​«​ជួយ​ផង​ៗ»​ចេញពីផ្ទះ​សំណាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ នេះ​មាន​ករណី​ភ័យ​ឆោឡោ​មួយ​បាន​កើតឡើង​នៅ​ក្នុងផ្ទះ​សំណាក់​យី​យោ​«​លី លី​» ដែល​ស្ថិត​ក្នុង​ផ្លូវលំ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៧ នេះ​មាន​ករណី​ភ័យ​ឆោឡោ​មួយ​បាន​កើតឡើង​នៅ​ក្នុងផ្ទះ​សំណាក់​យី​យោ​«​លី លី​» ដែល​ស្ថិត​ក្នុង​ផ្លូវលំ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​បានឱ្យ​ដឹង​ថា ផ្ទះសំណាក់​ខាងលើ​គឺ​បាន​បិទទ្វារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយដោយ​សារ​តែ​ធ្លាប់​មាន​អំពើ​ឃាតកម្ម​កើតឡើង​នៅ​ក្នុងផ្ទះ​សំណាក់​នោះ ។ 

ហេតុការណ៍​ភ្ញាក់ផ្អើល​ឆោឡោ​នោះ​បាន​កើតឡើង​បន្ទាប់​ពី​មាន​អ្នក​ជិតខាង​ដែល​រស់នៅ​ក្បែរ​ផ្ទះសំណាក់​ខាងលើ​បានឮ​សម្លេង​ស្រែ​កថា «​ជួយ​ផង​ៗ» ចេញពីផ្ទះ​សំណាក់​ខាងលើ​ដែល​ស្តាប់​ទៅ​គួរ​ឱ្យ​ព្រឺ​ឆ្អឹងខ្នង ។ ភ្លាម​ៗ​នោះ​ដែរ​គាត់​ក៏​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ហើយ​សមត្ថកិច្ច​រួម​ជាមួយ​ប៉េ​អឹ​ម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។ ដោយឡែក​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​គឺ​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ឯណោះ ទើប​សមត្ថកិច្ច​ឱ្យ​ប្អូនប្រុស​ម្ចាស់ផ្ទះ​សំណាក់​នោះ​ចាក់សោរ​បើកទ្វារ​ដើម្បី​ចូល​ពិនិត្យ​តើ សម្លេង​នោះ​ជា​សម្លេង​អ្វី?

ជា​លទ្ធផល​ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​ទាំង​ក្នុងផ្ទះ និង​ជុំវិញ​បរិវេណ​ផ្ទះសំណាក់​នោះ​ពុំ​មាន​ឃើញ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​ទេ ឬ​អំពើ​ឃាតកម្ម​អ្វី​កើតឡើង​ក្នុងផ្ទះ​សំណាក់​នោះ​ផង​ដែរ ចំពោះ​សម្លេង​ដែល​អ្នក​ជិតខាង​បានឮ​ចេញពីផ្ទះ​សំណាក់​នោះ​សមត្ថកិច្ច​មិន​អាច​សន្និដ្ឋាន​បាន​ទេ​ថា ជា​សម្លេង​ពិតប្រាកដ​ចេញពីផ្ទះ​សំណាក់​នោះ​មែនឬ​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​មិន​បានឃើញ​អ្វី​ទាំងអស់ ៕