ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះជម្លោះ​រវាង​អ្នក​រត់​តាក់ស៊ី និង​អ្នក​យក​ភាស៊ី

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ជម្លោះ​រវាង​អ្នក​បើករថយន្ត​ឈ្នួល និង​អ្នក​យក​ភាស៊ី​រថយន្ត​រហូត​ឈាន​ដល់​មានការ​ប្រវាយប្រតប់​គ្នា​នៅ​ត្រង់​កន្លែង​បង់លុយ​លើ​ផ្លូវជាតិ​លេខ​៧១​អា ហេតុការណ៍​នេះ​កើតឡើង​នៅ​

ខេត្តកំពង់ចាម ៖ ជម្លោះ​រវាង​អ្នក​បើករថយន្ត​ឈ្នួល និង​អ្នក​យក​ភាស៊ី​រថយន្ត​រហូត​ឈាន​ដល់​មានការ​ប្រវាយប្រតប់​គ្នា​នៅ​ត្រង់​កន្លែង​បង់លុយ​លើ​ផ្លូវជាតិ​លេខ​៧១​អា ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក ត្រង់​ភូមិ​ច្រ​ណោ​ម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ថែម​ទាំង​ឈាន​ដល់​មានការ​បិទផ្លូវ​ថែម​ទៀត ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ទើប​ចរាចរណ៍​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ​នោះ​។

លោក​វរសេនីយ៍ឯក ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចំការលើ​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​យើង​ទទួល​ព័ត៌មាន​ពី​លោក​អភិបាលស្រុក​តាម​រយៈ​ទូរស័ព្ទ​ថា មាន​ករណី​ឈ្លោះប្រកែក និង​ប្រើ​អំពើ​ហិង្សា​រវាង​អ្នក​យក​ភាស៊ី​ឡាន​នៅ​ភូមិ​ច្រ​ណោ​ម និង​អ្នក​បើក​របរ​រថយន្ដ​តាក់ស៊ី​ជា​ច្រើន​នាក់​ធ្វើ​ឲ្យ​កកស្ទះ​ផ្លូវ​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​អធិការ​ស្រុក​ចំការលើ បាន​ចាត់​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ចុះ​ទៅ​កន្លែង​កើតហេតុ​នៅ​ចំណុច​បេន​រថយន្ដ​លើ​ផ្លូវ​លេខ​៧១​អា ស្ថិត​ក្នុ​ភូមិ​ច្រណោម ។ ពេល​លោក​ចុះ​ទៅ​ដល់​ពិតជា​មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​ប្រាកដ​មែន ដោយ​មាន​រថយន្ដ​រត់​តាក់ស៊ី​ចត​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ ។

ខណៈនោះ​យើង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ ឡេ​ង លី​ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកម៉ៅការ​ភាស៊ី​ឡាន មាន​ទីលំនៅ​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ខេត្តកំពង់ចាម ២-​ឈ្មោះ ហ៊ា​ង ខួច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​កម្មករ​យក​ភាស៊ី​ឡាន មាន​ទីលំនៅ​ភូមិ​ដីដុះ សង្កាត់​ដីដុះ ខេត្តកំពង់ចាម និង​៣-​ឈ្មោះ យ៉​ន វណ្ណៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​កម្មករ​យក​ភាស៊ី​ឡាន មាន​ទីលំនៅ​ភូមិ​ក្បាលហុង​ថ្មី ឃុំ​ល្វា​លើ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

លោក​វរសេនីយ៍​បន្ត​ទៀត​ថា លោក​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​ធ្វើការ​សាកសួរ​ផង​ដែរ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ក៏​មានការ​ប្រជុំ​នៅ​សាលាស្រុក​ចំការលើ ដើម្បី​ដោះស្រាយ​កុំឱ្យ​មាន​បញ្ហា​បន្ត​ទៅ​ទៀត​នោះ​៕