អាយុគ្រាន់ជាតួលេខប៉ុណ្ណោះ សម្រាប់លោកយាយ DJ
ជប៉ុន ៖ តាមប្រភពព័ត៌មាន Oddity Central ឱ្យដឹងថា លោកយាយអាយុ៨២ឆ្នាំម្នាក់ បានក្លាយទៅជា DJ ដ៏ល្បីនៅក្នុងប្រទេសជប៉ុន ដោយមិនបោះបង់អាជីពជាអ្នកលក់នំប៉ាវទេ រាល់ថ្ងៃនេះ ។

លោកយាយ Sumiko Iwamuro គឺជាម្ចាស់ហាងចិន នៅក្នុងទីក្រុងតូក្យូ ដែលជាកន្លែងលោកយាយ អាចធ្វើនំប៉ាវលក់នៅពេលថ្ងៃ។ លុះពេលយប់មកដល់ លោកយាយនឹងទៅក្លិបរាត្រី ក្នុងនាមជា DJ ដ៏ល្បីម្នាក់។ ទោះបីជាចាស់យ៉ាងណាក៏ដោយ អាយុគឺគ្រាន់តែជាតួលេខតែប៉ុណ្ណោះ សម្រាប់លោកយាយ ។
កាលពី១២ឆ្នាំមុន លោកយាយបានរកឃើញចំណង់ចំណូលចិត្តក្នុងតន្ត្រី Techno នៅពេលដែលលោកយាយរៀបចំបទភ្លេចសម្រាប់ពិធីខួបកំណើតរបស់កូនប្រុសលោកយាយ ។ បន្ទាប់ពីពេលនោះ លោកយាយបានចំណាយពេលមួយឆ្នាំពេញ ក្នុងការទៅរៀនជំនាញ DJ នៅសាលា ។
លោកយាយបានបង្កើតបទភ្លេងដោយខ្លួនឯង ដែលបទភាគច្រើន គឺជាប្រភេទបទពេញនិយម សម្រាប់ក្លិបរាត្រី។ ដោយសារតែស្នាដៃទាំងនេះហើយ ទើបលោកយាយ Sumiko ក្លាយទៅជា DJ ល្បីមួយរូប ក្នុងចំណោម DJ ល្បីទាំងអស់ ក្នុងប្រទេសជប៉ុន ។
លោកយាយប្រាប់ថា ការលក់នំប៉ាវ និងការធ្វើជា DJ មានលក្ខណៈស្រដៀងគ្នា ។ លោកយាយនិយាយថា «ទាំងពីរនេះ គឺអាចដឹងលទ្ធផលភ្លាមៗដូចគ្នា។ ប្រសិនបើអតិថិជនទទួលទានអ្វីដែលអ្នកធ្វើ មុខរបស់គេនឹងបង្ហាញឲ្យយើងឃើញថាឆ្ងាញ់ឬមិនឆ្ងាញ់។ DJ ក៏ដូចគ្នា។ ប្រសិនបើ DJ ល្អ មនុស្សរាល់គ្នានឹងរាំសប្បាយ» ។
នៅពេលមនុស្សម្នាក់ មានអាយុ៧០ប្លាយហើយ ទើបចាប់អាជីពជា DJ វាហាក់បីដូចជាមិនគួរឲ្យជឿ។ តែអ្វីដែលកាន់តែមិនគួរអាចទៅរួចនោះ គឺលោកយាយអាចក្លាយទៅជា DJ ដ៏ល្បី ទាស់បីជាទើបតែចាប់អាជីពនេះក្នុងវ័យចាស់ជរាក៏ដោយ។ ពិតជាមិនសសើរមិនបាន ។
ចែករំលែកព័តមាននេះ