ជញ្ជីងមួយ ទម្ងន់2
អសីលធម៌…អមនុស្សធម៌…អសិទ្ធិមនុស្ស និងអយុត្តិធម៌មែនហើយ សម្រាប់មនុស្សជាតិដូចគ្នា…។ មានតែបិតាសិទ្ធិមនុស្សទេ ដែលហ៊ានប្រមាថបែបនេះ
អសីលធម៌…អមនុស្សធម៌…អសិទ្ធិមនុស្ស និងអយុត្តិធម៌មែនហើយ សម្រាប់មនុស្សជាតិដូចគ្នា…។ មានតែបិតាសិទ្ធិមនុស្សទេ ដែលហ៊ានប្រមាថបែបនេះ
អសីលធម៌…អមនុស្សធម៌…អសិទ្ធិមនុស្ស និងអយុត្តិធម៌មែនហើយ សម្រាប់មនុស្សជាតិដូចគ្នា…។ មានតែបិតាសិទ្ធិមនុស្សទេ ដែលហ៊ានប្រមាថបែបនេះ ។
បិតាសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស…បានសាបព្រួសលទ្ធិនេះពាសពេញពិភពលោក…ប៉ុន្តែសម្រាប់ខ្លួនឯង…អត់គោរពទេ…វាមិនដែលអ្នកណាអង្គុយលើចង្អេរលើកខ្លួនឯងរួចឡើយ…។
ជាក់ស្តែងកន្លងមក…ប្រជាជនកម្ពុជាខ្លះដែលរស់នៅក្នុងប្រទេសអាមេរិក…បានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ…ត្រូវបានរដ្ឋអំណាចអាមេរិកចាប់ដាក់គុកតាមច្បាប់របស់គេ…។
ពេលអនុវត្តច្បាប់អាមេរិករួចហើយ…ជាប់គុកអាមេរិកគ្រប់គ្រាន់ហើយ…ពេលចេញមកវិញមិនព្រមឱ្យពួកគេរស់នៅជួបជុំគ្រួសារប្រពន្ធកូន…ម៉ែឪពួកគេទេ…បែរជាចាប់
បញ្ជូនមកប្រទេសកំណើត…ឱ្យពួកគេដែលរងទុក្ខទោសរួចហើយ…កាន់តែរងទុក្ខទៀត…ទុក្ខក្រៀមក្រំប្រចាំជីវិត…បែកប្រពន្ធ បែកកូន…បែកម៉ែឪមួយជីវិត…។ ប៉ុន្តែអាមេរិកដែលខ្លួនជាបិតាសិទ្ធិមនុស្ស…បិតាសេរីភាពប្រជាធិបតេយ្យ…អត់គោរពទេ ? គឺអត់សោះ !…ហេ ! ហេ !
ប៉ុន្តែសម្រាប់ប្រជាជនអាមេរិកវិញ…ទោះបីប្រព្រឹត្តិ ឧក្រិដ្ឋកម្មនៅប្រទេសណាក៏ដោយ…មានសន្ធិសញ្ញាអន្តរជាតិការពារ…មានសិទ្ធិធំណាស់មិនឱ្យប្រទេសទាំងនោះកាត់ទោសចាប់ដាក់គុកទេ…ឱ្យបញ្ជូនទៅប្រទេសដើមវិញ…។
បិតាពិភពលោកខាងសេរីភាពធ្វើបែបនេះហួសសម័យហើយ…ត្រូវតែកែប្រែ…ត្រូវតែធ្វើវិសោធនកម្ម ប្រសិនមានច្បាប់បែបនេះមែន…លើពិភពលោកយើងនេះ…មិន
ត្រូវឱ្យមានជញ្ជីងមួយមាន«ទម្ងន់ពីរ»តទៅទៀតទេ…បើមិនព្រមទេ…ឈប់ធ្វើតាម ! ព្រោះកម្ពុជាមានអធិបតេយ្យភាព…អត់រណបប្រទេសណាឡើយ ៕
អាឡេវ
ចែករំលែកព័តមាននេះ