ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាងៗ! ​មិន​ដឹង​​ជា​​​ប្រញាប់​​​ទៅ​​​ណា​ទេ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សេចក្តីរាយ​ការណ៍បឋមឱ្យដឹងថា ​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​​​បាន​កើតឡើង រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ដែក​ ​​បុក​​​ជាមួយ​រថយន្ត​​​កាម​រី​បា​ឡែ​ន​ បណ្ដាលឱ្យ​​​​រួញ​ផ្នែកខាង​​​មុខ​​​ទាំង​ស្រុង​​​ដូច​គ្នា ​។ ហើយអ្នកបើក​​រថយន្ត​កូរ៉េ​ដឹក​​ដែក​បាន​ស្លា.ប់​ ​

រាជធានីភ្នំពេញ ​៖ សេចក្តីរាយ​ការណ៍បឋមឱ្យដឹងថា ​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​​​បាន​កើតឡើង រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ដែក​ ​​បុក​​​ជាមួយ​រថយន្ត​​​កាម​រី​បា​ឡែ​ន​ បណ្ដាលឱ្យ​​​​រួញ​ផ្នែកខាង​​​មុខ​​​ទាំង​ស្រុង​​​ដូច​គ្នា ​។ ហើយអ្នកបើក​​រថយន្ត​កូរ៉េ​ដឹក​​ដែក​បាន​ស្លាប់​ ​ពេល​​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ​និង​ព្រូ​ម្នាក់បាន​រង​របួស​ធ្ងន់ ​ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើង​​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​មេសា ​នេះ ស្ថិត​នៅ​​​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ខាង​ត្បូង​វត្ត​ស្លែង​ ក្នុងភូមិ​ទឹកថ្លា សង្កាត់ក្រាំង​ពង្រ ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ។

​ប្រភពឱ្យ​ដឹង​ថា រថយន្ត​​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ មាន​ដឹក​ដែក ព​ណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​​2H-3361 ​ហើយ​បុរស​អ្នក​បើក​បរ ​និង​ព្រូមិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ឡើយ​ ។ ​រីឯរថយន្ត​​​​កាម​រី​បា​ឡែ​ន ពាក់​ស្លាកលេខ​ភ្នំពេញ 2I-1166 ​ដោយ​​អ្នកបើក​​មិន​ត្រូវ​ស្គាល់ឈ្មោះ​ដែរ​​​ ដែលរថយន្ត​ទាំង​ពីរ​គ្រឿង​នោះ ​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​ទាំងស្រុង​ដូច​គ្នា ។​

​នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បើក​​បញ្ច្រាស​គ្នា ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​​ដឹក​ដែក ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ឯ​រថយន្តកាម​រី​បា​ឡែ​ន​ បើក​ក្នុង​ទិស​ដី​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។ លុះ​​ទៅ​ដល់​ចំណុច​កើតហេតុ មិន​ដឹង​ថា​ មាន​បញ្ហា​អ្វី​ ទើប​បុក​គ្នា​ពេញទំហឹង​បែប​នេះ ​។​​ ក្រោយកើតហេតុ គេឃើញ​សមត្ថកិច្ចចរាចរណ៍បានចុះអន្តរាគមន៍ និង​ធ្វើ​ការវាស់វែង ។