រាជធានីភ្នំពេញ ៖ មានការសង្កេតឃើញថា អាកាសធាតុបច្ចុប្បន្ន ពិតជាមានការប្រែប្រួលខ្លាំង ដោយសារតែមេឃតែងតែបង្អុរភ្លៀងមកស្ទើរតែរាល់ថ្ងៃ ដោយយើងមិនអាចដឹងមុន ។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៨ មេសា ភ្លៀងបានធ្លាក់ស្ទើរតែទូទាំងខេត្ត-ក្រុង ដែលធ្វើឱ្យតំបន់មួយចំនួន បានរងការជន់លិចទឹកភ្លៀង និងបង្កឱ្យពលរដ្ឋពិបាកក្នុងការធ្វើដំណើរផងដែរ ។
ក្រឡេកមើល នៅម្តុំមុខផ្សារឯករាជ្យ២ (ជិតរោងចក្រ QMI) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រឹកថ្ងៃទី២៩ មេសា នេះ ទឹកភ្លៀងនៅតែដក់តាមផ្លូវ និងកន្លែងខ្លះ ទឹកបានហូរចូលទៅក្នុងផ្ទះប្រជាពលរដ្ឋទៀត ព្រោះហូរចូលលូមិនទាន់ ។ រីឯចរាចរណ៍វិញ ក៏បង្កការកកស្ទះដែរ ។
គួរបញ្ជាក់ថា ប្រជាពលដ្ឋដែលរស់ក្នុងតំបន់ខាងលើ ត្រូវជួបទុក្ខលំបាករយៈពេល២ឆ្នាំមកហើយ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ ក្រោយទឹកហូរចូលលូមិនទាន់ គឺដឹងតែលិចចូលផ្ទះពួកគាត់ហើយ ។
ចែករំលែកព័តមាននេះ