គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​២​ថ្ងៃ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​15​ខ្នង


ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​២​ថ្ងៃ​ប៉ះពាល់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​២​ឃុំ​អស់​១៥​ខ្នង​កាលពី​ថ្ងៃ​ទី​២៥ ដល់​២៦ ខែមេសា ឆ្នាំ​២០១៧ នៅ​ស្រុក​ថ្មពួក ។ លោក​វរសេនីយ៍ត្រី ដុំ វិចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា ស្រុក​ថ្មពួក​មាន​២​ឃុំ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​១៥​ខ្នង​មាន​រំលំ និង​ប៉ើង​ដំបូល​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ខ្យល់​កន្ត្រាក់​បំផ្លាញ​ប្រជាពលរដ្ឋ​អស់​២​ខ្នង​ឃុំ​បន្ទាយឆ្មារ ។ នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​អស់​ចំនួន​១៣​ខ្នង​នៅ​ឃុំ​គោក​រមៀត ។

លោក​បាន​បញ្ជាក់​ថា រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​២៦ ខែមេសា ឆ្នាំ​២០១៧ ភ្លៀង​ដែល​លាយឡំ​ដោយ​កន្ត្រាក់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​មាន​រំលំ ប៉ើង​ដំបូល​អស់​ចំនួន​១៣​ខ្នង​ស្រុក​ថ្មពួក ក្រោយ​ពេល​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ហើយ​កម្លាំង​កង​រាជ​អាវុធ​ហត្ត​បាន​ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​រុះរើ និង​នាំ​យក​ស័ង្កសី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ។ លោក​វរសេនីយ៍ត្រី ដុំ វិចិត្រ បាន​សំណុំ​ពរ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​ខ្យល់​កន្ត្រាក់​ត្រូវ​រក​កន្លែង​ជំរក​ឱ្យ​បាន​ល្អ​ការពារ​រន្ទះ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ