ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានមនុស្ស២នាក់ដោយម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ត្រូវរន្ទះមកបាញ់ចំពួកគេទាំង២នាក់ ពេលមេឃកំពុងធ្លាក់ភ្លៀងមួយមេធំ កើតឡើងនៅវេលាម៉ោង០២រសៀលថ្ងៃទី២៨ មេសា នេះ ស្ថិតនៅចំណុចក្រុមទី៤ ក្នុងភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះសៀន ឆើត ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់) និងម្នាក់ទៀតឈ្មោះសៀន ឆេន ភេទស្រីអាយុ២៤ឆ្នាំ របួសធ្ងន់ ទាំង២នាក់រស់នៅក្នុងភូមិកើតហេតុខាងលើ ។
មានការកត់សម្គាល់ថា អាកាសធាតុពិតជាមានការប្រែប្រួលខ្លាំងណាស់ ដោយសារតែមានភ្លៀងសឹងតែរាល់ថ្ងៃទៅហើយ ។ ដូច្នេះ បងប្អូនទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចនឹងកើតឡើងដោយយថាហេតុ។
ចែករំលែកព័តមាននេះ