ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់! អស់​​លោក​​​ហ៊ាន​ណាស់ ហើយអាង​រត់

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​រថយន្ត​ចំនួន​២​គ្រឿង ដែល​មួយ​គ្រឿង​ជា​រថយន្តក្រុង​អ្នក​ដំណើរ​វៀតណាម និង​មួយ​គ្រឿងទៀត ​ជា​រថយន្ត​ដឹកធ្យូង ក្រោយ​ពី​រកឃើញ​បាន​បង្កប់​​ឈើ​ប្រណីត ដែល​ការបង្ក្រា​បនេះ ​គឺ​ចុះ​ដោយ​កម្លាំង​​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត ។

ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើងនៅ​​ម៉ោង​ផ្សេង​គ្នា ដែល​ទី​មួយ​​​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ​​ប្រទះ​​ឃើញ​រថយន្ត​ទេស​ចរណ៍ មាន​ពាក់​ស្លាក​លេខ​77B-00765 នៅ​ចំណុច​ភូមិ​បាណ​ល ឃុំ​ទីង​ចាក់ ។ ​ជំហាន​ទី​២ គឺ​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ប្រទះ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង(មានដឹកធ្យូងផង) ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0175​  ។

ទោះបីជា​យ៉ាងណា​ អ្នកបើកបរ​រថយន្ត​ទេសចរណ៍​​បាន​គេចខ្លួន​បាត់ ហើយ​​​ចំនួន​ឈើ​ដែល​បង្ក្រាប​បាន​ក្នុង​រថយន្ត​ទាំង​២​គ្រឿង​នេះ គឺ​នៅ​ពុំ​ទាន់​ដឹង​ពី​តួលេខ​ពិតប្រាកដ​នៅឡើយ ដោយ​កំពុងពិនិត្យហើយកសាងសំណុំរឿង​បញ្ជូនទៅជំនាញ​រដ្ឋបាលព្រៃ​ឈើ ដើម្បី​ចាត់ការតាមច្បាប់ ។