ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី​ថា រុ​ស្ស៊ី​ត្រូវ​រៀបចំ​ខ្លួន​ចំពោះ​ការ​វាយរបស់​អា​មេ​រិ​ក

6 ឆ្នាំ មុន

អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី​បាន​ព្រមាន​ពី​ការ​វាយប្រហារ​នុយក្លេអ៊ែរ ដែល​សហរដ្ឋអាមេរិក​អាច​ធ្វើ​ប្រឆាំង​រុ​ស្ស៊ី ។ យោង​តាម​ឧត្តមសេនីយ៍​រុ​ស្ស៊ី​មួយ​រូប​ថា បណ្តា​មូលដ្ឋាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ដែល​

អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី​បាន​ព្រមាន​ពី​ការ​វាយប្រហារ​នុយក្លេអ៊ែរ ដែល​សហរដ្ឋអាមេរិក​អាច​ធ្វើ​ប្រឆាំង​រុ​ស្ស៊ី ។ យោង​តាម​ឧត្តមសេនីយ៍​រុ​ស្ស៊ី​មួយ​រូប​ថា បណ្តា​មូលដ្ឋាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ដែល​ហ៊ុម​ព័ទ្ធ​ដែនដី​រុ​ស្ស៊ី​បង្កើន​គ្រោះថ្នាក់​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​របស់​អា​​មេ​រិ​ក ។

ឧត្តមសេនីយ៍ VIKTOR POZNIKHIR នាយសេនាធិការ​ប្រតិបត្តិការ​រង​របស់​កងទ័ព​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦ មេ​សា នៅ​ក្រុង​មូ​ស្គូ​ថា ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក បង្កើត​លទ្ធភាព​មួយ​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ភ្លាម​ៗ​ប្រឆាំង​រុ​ស្ស៊ី ។ ឧត្តមសេនីយ៍​រូប​នេះ​បន្ត​ថា វត្តមាន​នៃ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​អឺរ៉ុប និង​បណ្តា​នាវា​បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​នៅ​ជិត​ដែនដី​រុ​ស្ស៊ី គឺជា​សក្តានុពល​មួយ​នៃ​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដែល​អាច​នាំ​ទៅ​ដល់​ការ​បាញ់​បណ្តា​មី​ស៊ី​ល​នុយក្លេអ៊ែរ​ប្រឆាំង​សហព័ន្ធ​រុ​ស្ស៊ី ។ ការ​បង្កើន​សក្តានុពល​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក​ញ៉ាំង​ឱ្យ​មានការ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ ហើយ​បង្ខំ​ឱ្យ​ប្រទេស​ឯទៀត​ៗ​ចាត់​បណ្តា​វិធានការ​តបត​វិញ ។ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​េ​ម​រិ​ក​នាំ​ឱ្យ​បាត់​តុល្យភាព​នៃ​អាវុធ​នុយក្លេអ៊ែរ ហើយ​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ការ​ចរចា​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ។

យោង​តាម​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថា សហរដ្ឋ​អា​មេ​រិ​កបាន​ចំណាយ​ថវិកា​ដល់​១៣០​ពាន់​លាន​ដុល្លារ សម្រាប់​ផ្នែក​ការពារ​ប្រឆាំង​មី​ស៊ី​ល​រយៈពេល​១៥​ឆ្នាំ ។ ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រុង​បញ្ចេញ​ប្រាក់​ប្រមាណ​៥៥​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ ។ ចំនួន​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ករ​ហូត​ដល់​ឆ្នាំ​២០២២ នឹង​មាន​លើស​ចំនួន​ក្បាល​គ្រាប់​ដែល​បំពាក់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​រុ​ស្ស៊ី ។ ដូច្នេះ​បរិមាណ​អាវុធ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក​តំណាង​ឱ្យ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​កងកម្លាំង​យុទ្ធសាស្ត្រ​រុ​ស្ស៊ី ពិសេស​បើ​គិតដល់​ទំនើប​កម្ម​បច្ចុប្បន្ន​នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ។

ឧត្តមសេនីយ៍​រុ​ស្ស៊ី​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន​សហរដ្ឋ​អា​មេ​រិ​ក​មាន​មី​ស៊ី​ល GBI ចំនួន​៣០ មី​ស៊ី​ល STANDARD-3 ចំនួន​១៣០ មី​ស៊ី​ល​នៃ​ប្រព័ន្ធ THAAD ចំនួន​១៥០​ដាក់​ពង្រាយ​នៅ​ដែនដី​អា​េ​ម​រិ​ក អឺរ៉ុប និង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ។ មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​មួយ​ចំនួន​ក៏​ស្ថិត​នៅ​លើ​បណ្តា​នាវាចម្បាំង​របស់​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ផង​ដែរ ។ លោក​បន្ត​ថា ទាំង​អីុ​រ៉​ង់ ទាំង​កូរ៉េ​ខាងជើង មាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​មធ្យម តែ​ប៉ុន្មាន​សិប ហើយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​អា​មេ​រិ​ក​មាន​លើស​ដាច់​ឆ្ងាយ​សម្រាប់​ទប់ទល់​ការ​គំរាមកំហែង ៕