ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ! កុំច្រឡំថាប្រឡាក់​ណា ជាម៉ូដទេ ហើយតម្លៃវិញ ញាក់សាច់

6 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ​៖ តាម​ប្រភព​​ពី Oddity Central ​ឱ្យ​ដឹង​ថា ខោ​ខូ​វ​ប៊​យ​ស៊េរី​ថ្មី​ម៉ាក Barracuda Straight Leg ធ្វើ​ឱ្យ​អ្នក​​ពាក់​មើលទៅ​ហាក់បីដូចជា​ទើបតែ​ទៅ​ចូល​ទ្រុង​ជ្រូក ដូច​ប្រឡាក់​ភក់​ពេញ​ខ្លួន​​អ៊ីចឹង​ ។

មិនដឹង​ជា​ម៉ូ​ដ​អ្វី​​​? ​ហាង​លក់​សម្លៀក​បំពាក់ Nordstrom ដែល​ទទួល​លក់​​ខោ​ខូ​វ​ប៊​​យ​នេះ បាន​សរសេរ​បង្ហោះ​ក្នុង​វ៉េប​សាយ​របស់​ខ្លួន​ថា «ម៉ូ​ដ​ប្រឡាក់​ភក់​នេះ​​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មើលទៅ​ដូច​ជា​មនុស្ស​ខិតខំ​ធ្វើការ» ។ គួរ​បញ្ជាក់​​​ដែរ​ថា ខោ​ម៉ូ​ដ​មិនធម្មតា​ខាងលើ ផលិត​​ដោយ​ក្រុមហ៊ុន​យីហោ PRPS ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​ខោ​ខូ​វ​ប៊​យ​ម៉ូ​ដរ​ហែក​ធ្លុះធ្លាយ ​។

រូបថត​បង្ហាញ​ពី​ម៉ូ​ដ​របស់​ខោ Barracuda Straight Leg បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​មក comment បញ្ចើច​បញ្ចាល ព្រោះតែ​វា​មើលទៅ​ដូច​អាក្រក់​មើល​ពេក​ ។ ម៉ូ​ដ​ប្រឡា​ក់​ភក់ ​មិនសូវ​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​តម្លៃ​របស់​វា​ ​វា​ធ្វើ​ឲ្យ​យើង​ញាក់សាច់​​តែ​ម្តង​ ។

ខោ​មួយ​មាន​តម្លៃ​ដល់​ទៅ​៤២៥​ដុល្លារ ​​ប្រសិនបើ​មាន​អ្នក​ចង់​ទិញ​អាវ​ម៉ូ​ដ​អ​ញ្ចឹ​ង​ទៀត គេ​ក៏​មាន​អាវ​ខូ​វ​​ប៊​យ​លក់​ដែរ ក្នុង​តម្លៃ​ដូច​គ្នា​។
បើ​មាននៅ​ប្រទេស​យើង តើ​លោក​អ្នក​ចាប់អារម្មណ៍​នឹង​ទិញ​ទេ?