ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ពលករ​ជាង​200​នាក់​នៅ​ស្រុក​អារញ្ញ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ពលករ​ជិត​៣០០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ ទាហាន និង​តម្រួត​ថៃ​ចាប់​នៅ​ចំណុច​ក្បែរ​ផ្សារ​រុង​ក្លឿ​ជា​ផ្សារ​ជាប់​ព្រំដែន​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ ខណៈ​ក្រុម​មេខ្យល់​យក​ទៅ​លាក់​ទុក​នៅ​ទីនោះ​រង​ចាំ​រថយន្ត​ដឹក​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ។

ប្រភព​បន្ត​ថា ពលករ​ទាំង​១៧៧​នាក់​គ្មាន​ឯកសារ​អ្វី​ទាំងអស់ និង​១០០​នាក់​មាន​ប័ណ្ណ​ស៊ី​ជម្ពូ​តែ​គ្មាន​លិខិត​ដើរ​ផ្លូវ​ដែល​ចេញ​ឲ្យ​ដោយ​មន្ទីរ ឬ​ក្រសួង​ការងារ​ថៃ​តាម​រយៈ​ថៅកែ​ថៃ ។ ប្រភព​ថា​ពលករ​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជាមួយ​ពលករ​ផ្សេង​ៗ​រាប់រយ​នាក់​នៅ​យប់​ដដែល ឬ​ថ្ងៃស្អែក​នេះ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តាម​រថយន្ត​ទ្រុង រថយន្តក្រុង និង​រថយន្ត​ធម្មតា ៕