ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុបអូន​មកផឹកទឹកក្រឡុក បែរជា​…

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ម​នុស្ស​ប្រុស-​ស្រី​២​នាក់​​ (ជាសង្សារនិងគ្នា) បាន​រង​របួស​បាក់ជើង​ឆ្វេង​ទាំង​ពីរ ក្រោយ​ពី​ត្រូវ​​រថយន្ត​ដឹក​កម្មករ ​បុក ពេលកំពុងជិះ​មក​ហូប​ទឹកក្រឡុក​ នៅ​ម្តុំ​ចំណុច​​ក្បែរ​ស្ថា​នី​យ​រថភ្លើង​ ​កើតឡើង​កាលពី​​វេលា​ម៉ោង​០៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦​មេ​សា ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ។

​ជុំវិញ​ករណី​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​សន្និដ្ឋាន​ថា​ ភាគី​ណា​ជា​អ្នក​ខុស​នោះទេ គ្រាន់តែ​ដឹង​ថា ​​រវាង​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2K-5700 ដោយ​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​រត់គេច​ខ្លួនបាត់)​ ។ ​រីឯអ្នក​ជិះ​ម៉ូតូ គឺ​មាន​គ្នា​២​នាក់ ​ធ្វើ​ដំណើរ​បញ្ច្រាស​ជាមួយ​រថយន្ត​ ដែល​បើក​​​ឈ្មោះ​ឈឿ​ន សុខ​លី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ជា​​ជាង​ទូក រង​របួស​បាក់ជើង​ឆ្វេង​ ​ម្នាក់ទៀតឈ្មោះ​ហែម ច​ន្ទូ ​​អាយុ​២៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​៣ ​សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ ​​បំរើ​ការ​ខា​រ៉ា​​អូ​ខេ រង​របួស​បាក់ជើង​ឆ្វេង ។

​បើ​យោង​តាម​ការ​អះអាង​ពី​ជន​រង​គ្រោះ​ឈ្មោះ​​ឈឿ​ន សុខលី ​​ថា នៅ​មុន​កើតហេតុ ​រូប​គាត់​រូ​ម​ជាមួយ​មិត្ត​ភក្តិ​ពីរ-បីនាក់ ​បាន​ផឹក​នៅ​​ហាង​ខា​រ៉ា​អូ​ខេ​មួយ​កន្លែង​​ រហូត​ដល់​វេលា​ម៉ោងជាង០៧យប់ (ម៉ោងកើតហេតុ)​ ក៏​បាន​បបួល​នារី​ជាសង្សារ​​​​​មក​ញាំ​​ទឹកក្រឡុក​​​ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​កន្លែង​ផង​  ក៏ជួបរឿងនេះ​តែ​ម្តង​។