ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ទៀត​ហើយ​នៅផ្ទះ​លោក​មេបញ្ជាការ​រង​ស្រុក​កែវ​សីមា

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះអាវុធ​

ខេត្តមណ្ឌលគិរី ៖ នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ផ្ទុះអាវុធ​នៅផ្ទះ​របស់​លោក ស៊ូ សុវណ្ណ​ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​បញ្ជាការ​រង​កង​រាជ​អា​វុ​ហត្ថ​ស្រុក​កែវ​សីមា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ផ្ទុះអាវុធ​នេះ​គឺ​បណ្តាល​មក​ពី​លោក ស៊ូ សុវណ្ណ​ធី បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​៥០០​ដុល្លារ​ប្រពន្ធ​មិន​ឱ្យ​ក៏​ខឹង​ដក​កាំភ្លើង​ម៉ា​កឡុក​បាញ់​គំរាម​ឡើង​លើ​ចំនួន​៧​គ្រាប់ មិន​ផ្ទុះ​១​គ្រាប់ ពេល​បាញ់​រួច​បើកឡាន​ចេញពីផ្ទះ​បាត់ ៕