ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាហ្វ៊ុយហ្សូ​ ជំងឺធ្វើទុក្ខ ចូលសង្គ្រោះ​បន្ទាន់​…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​ ដែល​ឆ្លៀត​ចិញ្ចឹម​ក្មេង​កំព្រា​ក្រីក្រ​ជា​ច្រើន​នាក់ ​ហើយ​មួយ​រយៈ​នេះ​បាន​ឈឺ​ជា​ទម្ងន់​សម្រាក​ព្យាបាល​នៅផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ​ ។

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​ ដែល​ឆ្លៀត​ចិញ្ចឹម​ក្មេង​កំព្រា​ក្រីក្រ​ជា​ច្រើន​នាក់ ​ហើយ​មួយ​រយៈ​នេះ​បាន​ឈឺ​ជា​ទម្ងន់​សម្រាក​ព្យាបាល​នៅផ្ទះ​អស់​ជា​ច្រើន​ថ្ងៃ​ ។

​យ៉ាងណា​​អាកា​រៈ​ធ្វើទុក្ខ​កាន់តែ​ខ្លាំង ​លោកតា​ហ្វុ​យ​ហ្សូ​ ត្រូវ​ដឹក​បញ្ជូន​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ដោយ​មាន​សប្បុរស​ជន​​មួយ​ចំនួន​ បានទៅ​​សួរសុខទុក្ខ​ ។ ភ្លាម​ៗ​នេះ​ ក៏​មាន​វត្តមាន​របស់​លោក​ពេជ្រ កែវ មុនី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ , លោក​ឧក​ញ៉ាឃ្លោក អគ្គនាយក​ក្រុមហ៊ុនអី​វ៉ូ , លោក​អ៊ឹម ជីវ៉ា និង​លោក​ប៊ី លី​ហួរ បាន​ចុះ​ទៅ​សួ​សុខទុក្ខ​ទាំង​យប់​ ដល់​មន្ទី​រ​ពេទ្យ​ ។

តារា​កំប្លែង លោកតា ពុ​យ​ហ្សូ​ បាននិង​កំពុង​ស​ង្គ្រោះ​បន្ទាន់ ​នៅឯ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ​ដោយសារ​ជំងឺថ្លើម​ធ្ងន់ធ្ងរ ។ នេះ​បើ​តាម​ភរិយា​​លោកតា​បាន​ប្រាប់ ។ ​​លោកតា​​មិន​ត្រឹម​ឈឺ​ជំងឺថ្លើម​ទេ​ សូ​ម្បី​តែ​ផ្នែក​ក្បាលជង្គង់​ ក៏​​មាន​សភាព​ខ្សោយ​ទៅ​ៗ​ដើរ​លេង​ចង់​បាន​ប្រើ​ថ្នាំ​ជំនួយ​រហូត​មក ​។

​លោកតា​​បាន​ឈឺ​រយៈពេល​យូរ​ខែ​មក​ហើយ ​និង​អាណិត​ក្មេង​ៗ ​ដែល​ត្រូវ​រស់នៅ​មណ្ឌល​ផង​ចាយវាយ​ផង​ បើ​មួយ​ថ្ងៃ​ហោច​ណាស់​ចំណាយ​ម្ភៃ​ម៉ឺន​រៀល ​លើ​ម្ហូបអាហារ ​និង​ថ្លៃ​រៀន​។ ​បើ​ពេល​នេះ ​ឈឺ​ធ្ងន់​នៅ​សម្រាក​ក្នុង​ពេទ្យ​ទៅ​ហើយ តើ​ក្មេង​ៗ​ទៅ​ជា​យ៉ាងណា​។

ក្នុង​ការ​ចុះ​សួ​សុខទុក្ខ​នោះ លោកពេជ្រ កែវ​មុនី អភិបាល នៃ​គណ​អភិបាល​ខណ្ឌមានជ័យបាន​ឧបត្ថម្ភ​ចំនួន ២០០$ ។ លោក​
ឧក​ញ្ញ៉ា ទុំ សា​រុត ហៅ​នាយ​ឃ្លោក អគ្គនាយក​ក្រុមហ៊ុន អ៊ី​វ៉ូ អាហារ​បំប៉ន​សុខភាពបាន​ឧបត្ថម្ភ​ចំនួន១០០$ ​។