ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ណ៎​! មក​សម្រាលកូន​នៅ​ពេទ្យ​ហើយ​ឆ្លៀត​ទៀត

6 ឆ្នាំ មុន

ខេត្តកំពត ៖ មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​មន្ទីរពេទ្យ​សម្ភព​កំពត​មួយ​កន្លែង ដែល​បាន​កើតឡើង​ដល់​អ្នក​មក​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ ហេតុការណ៍​នេះ​ពុំ​ធ្លាប់​មាន​ឡើយ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​នា​ពេល​កន្លង​មក ហេតុការណ៍​នេះ​បង្ក​ឱ្យ​

ខេត្តកំពត ៖ មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​មន្ទីរពេទ្យ​សម្ភព​កំពត​មួយ​កន្លែង ដែល​បាន​កើតឡើង​ដល់​អ្នក​មក​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ ហេតុការណ៍​នេះ​ពុំ​ធ្លាប់​មាន​ឡើយ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​នា​ពេល​កន្លង​មក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​ដោយ​មាន​ស្ត្រី​ខ្មែរ​យកប្តី​ជនបរទេស​ម្នាក់ (​ជនជាតិ​ចិន​) បាន​ចូល​មក​សម្រាលកូន​នៅ​ក្នុង​សាល​សម្ភព​នេះ​អស់​រយៈពេល​៦​ថ្ងៃ​ហើយ ក្រោយ​ពី​សម្រាល​រួចរាល់​បានកូន​ប្រុស​ម្នាក់ ដោយ​ស្ត្រី​រូប​នេះ​ជា​មុខសញ្ញា​ជួញដូរ​ដែល​សមត្ថកិច្ច​កំពុង​តាមដាន​ពី​មុន​មក ក៏​ត្រូវ​បាន​កម្លាំង​សម្ងាត់​របស់​សមត្ថកិច្ច​តាមដាន​ឃ្លាំ​មើលឃើញ ហើយ​ក៏​បាន​រាយការណ៍​ឲ្យ​មក​ធ្វើការ​ឆែកឆេរ ហើយ​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ដែល​ស្ត្រី​រូប​នេះ​លាក់​ក្នុង​សម្ភារ​ប្រើប្រាស់​របស់​ខ្លួន​ចំនួន​៨​កញ្ចប់​។

លោក​វរសេនីយទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដែល​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​ដែល​ចុះ​ប្រតិបត្តិការ​ជាមួយ​ព្រះរាជអាជ្ញា​រង លោក ខាន់ សុផល បាន​ឲ្យ​ដឹង​ថា យើង​ចាប់ផ្តើម​ឆែកឆេរ​ស្ត្រី​ជា​ជនសង្ស័យ​សម្រាលកូន​ក្នុង​សាល​សម្ភព​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​តូច នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ មេ​សា រួច​តាម​ការ​សាកសួរ​ខ្លះ​ៗ​ពី​ស្ត្រី​រូប​នេះ​ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ប្តី​ស្ត្រី​រូប​នេះ និង​គូកន​ជា​ស្ត្រី​ម្នាក់​ទៀត​នៅ​ក្នុងផ្ទះ​សំណាក់​ឈ្មោះ​រតនៈ ស្ថិត​នៅ​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​។

លោក​វរសេនីយទោ​ឲ្យ​ដឹង​ទៀត​ថា ជន​ស​ង្ស​យ័​ទាំង​៣​នាក់ រួម​មាន ១-​ឈ្មោះ ធី កញ្ញា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ (​ប្រពន្ធ​ដែល​សម្រាល​នៅ​មន្ទីរពេទ្យ​ខាងលើ​) រស់នៅ​ភូមិ​ក្រោលគោ ខេត្តស្វាយរៀង ២-​ឈ្មោះ ឈុ​ន សេង​ហូ​ង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ (​គូកន​) រស់នៅ​ភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ  និង​៣-​ឈ្មោះ លីវ ស៊ី​វ៉ា ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ត្រូវជា​ប្តី​) ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី ។ ចំណែកឯ​វត្ថុ​តាង​ដកហូត​បាន​មាន​ថ្នាំ​ញៀន​០៨​កញ្ចប់​តូច និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​។

លោក​បន្ត​ថា ប្រពន្ធ​ចិន​រូប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​បង្ក្រាប ឃាត់ខ្លួន​បាន​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​២៥ មេ​សា​នេះ ខណ​:​កំពុង​សំរាក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ខាងលើ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​នៅ​លើ​ខ្លួន​០៨​កញ្ចប់​។ បន្ទាប់​មក​កម្លាំង​បន្ត​ចេញ​ទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ប្តី និង​អ្នកបម្រើ​ម្នាក់​ទៀត​នៅ​ថ្ងៃ​ដដែល នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​រតន​:» ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ឃាត់ខ្លួន​សួរនាំ​នៅ​ការិយាល័យ​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕