ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវ​នា​ជំនុំជម្រះ​រឿង​ឃាតក.ម្ម​កូន​ថៅកែ​នំ​បុ័ង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០១៧ បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ឃាតក.ម្ម​គិត​ទុកជា​មុន​លើ​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង​យីហោ ហេង ចេ​ង នៅ​ក្រុង​តា​ខ្មៅ ។

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០១៧ បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​ឃាតកម្ម​គិត​ទុកជា​មុន​លើ​កូនប្រុស​ថៅកែ​ហាង​នំ​បុ័ង​យីហោ ហេង ចេ​ង នៅ​ក្រុង​តា​ខ្មៅ ។

ក្នុង​សវនាការ​នេះ​ជនជាប់ចោទ​ឈ្មោះ សេង ចាន់​ធី និង​ជនជាប់ចោទ​ឈ្មោះ សេង សុក បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់ ពោល​គឺ​ផ្ទុយ​ទៅ​នឹង​ចម្លើយ​ដែល​ធ្លាប់​សារភាព​នៅ​តុលាការ​ថ្នាក់​ក្រោម​។ ចំណែក​លោក ពេជ្រ សម្បត្តិ មេធាវី​ការពារ​ជន​រង​គ្រោះ​បាន​សំណូមពរ​សុំ​ឲ្យ​តុលាការ​កំពូល​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល ។ ក្រោយ​ការ​សួរ​ដេញដោល​រួច​ហើយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​លោកស្រី គិ​ម ស​ត្ថា​វី បាន​បញ្ជាក់​ថា រឿង​ក្តី​នេះ​នឹង​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា លោក ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ កន្លង​ទៅ សម្រេច​ដាក់គុក​លើ​ឈ្មោះ សេង ចាន់​ធី មួយ​ជីវិត​ដដែល ។ កែប្រែ​បទ​ចោទ​លើ ឈ្មោះ ឥ​ន្ធ រស្មី និង​ឈ្មោះ សេង សុក ពី​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ​មក​ជា​១៥​ឆ្នាំ​វិញ ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់ តាម​មាត្រា ២៩ មាត្រា ២០០ និង មាត្រា ២៥៤ នៃ​ក្រមព្រហ្មទណ្ឌ ។ ក្នុង​នោះ​លោក​ចៅក្រម ក៏​សម្រេច​ដាក់​មាត្រា ៩៣ និង ៩៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជា​មាត្រា​សម្រាលទោស​ផង​ដែរ ។

គួរ​រំលឹក​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ហេង ពិសិដ្ឋ អាយុ​២៥​ឆ្នាំ រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នា​រាជធានី​ភ្នំពេញ ជា​កូន​ថៅកែ​ហាង​នំ​បុ័ង​យីហោ ហេង ចេ​ង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ២០១៤ អណ្ដែត​ទឹក​ក្បែរ​ជើងភ្នំ​កក់ ស្ថិត​ក្នុងភូមិ​តា​រាជ​ចុង​កើត ឃុំ​កក់​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៤ មក​ម្ល៉េះ ។ ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ចេញពីផ្ទះ​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ មិនដឹង​ទៅ​ទីណា​។ សមត្ថកិច្ច​ខេត្តកណ្តាល​បានឃើញ​រថយន្ត​របស់​ជន​រង​គ្រោះ​ផ្លុ​ង​ចោល​នៅ​ផ្លូវ​ចូល​បុរី​ស្វាយ​រលំ ក្នុង​ដី​ឧកញ៉ា ថោ​ង សា​រ៉ាត់ ស្ថិត​ក្នុងភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ផ្អែក​តាម​វត្ថុ​តាង និង ចម្លើយ​របស់​សាក្សី សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​3​នាក់​តែ​ម្តង ៕