ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២​ម៉ោង​​រន្ទះ​បា.ញ់​ស្លា.ប់ និង​​បំផ្លាញ​ផ្ទះ​ជិត​៥០​ខ្នង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លា.ប់​ដោយសារ​រន្ទះបា.ញ់ និង​លំនៅ​ឋាន​ជិត​៥០​ខ្នង បាន​រង​ការ​ខូចខាត ដោយសារ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ដែល​ប៉ះ​ទ​ង្កិ​ច​ទៅ

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​លំនៅ​ឋាន​ជិត​៥០​ខ្នង បាន​រង​ការ​ខូចខាត ដោយសារ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ដែល​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ស្រុក​ចំនួន​៣​នៅ​ក្នុង​ខេត្តបាត់ដំបង​។

យោង​តាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ស្រុក​ភ្នំព្រឹក​ដែល​រង​នូវ​គ្រោះ​ធម្មជាតិ​នេះ​ជា​បន្តបន្ទាប់ ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ជា​ថ្មី​ទៀត កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៥ មេ​សា ប៉ះ​ទៅ​លើ​ឃុំ​បួរ បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ចំនួន​១៨​ខ្នង​។ បន្ទាប់​ពី​ស្រុក​ភ្នំព្រឹក បាន​ស្ងប់ស្ងាត់ នៅ​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ដដែល មាន​សេចក្ដីរាយការណ៍​ថា ខ្យល់​កន្ត្រាក់ ដែល​លាយឡំ​នឹង​ភ្លៀង​បង្អោរ​ខ្លះ​ៗ​ផង បាន​វាយប្រហារ​ទៅ​លើ​ឃុំ​ចំនួន​២ នៅ​ក្នុងស្រុក​កំ​រៀង​។ មន្ត្រី​ស្រុក​កំ​រៀង​បាន​ឲ្យ​ដឹង​ថា ខ្យល់​បាន​វាយប្រហារ​ទៅ​លើ​ឃុំ​បឹង​រាំង និង​ឃុំ​ត្រាង បាន​បណ្ដាល​ឲ្យ​លំនៅ​ឋាន​ចំនួន​៣១​ខ្នង​រង​ការ​ខូចខាត​។

ដោយឡែក​នៅ​ឯ​ស្រុក​មោង​ឬ​ស្សី​ឯណោះ​វិញ សមត្ថកិច្ច​បាន​រាយការណ៍​ថា កសិករ​ម្នាក់​ឈ្មោះ​គឿ​ន កាន់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល ខណ​:​ដែល​កសិករ​រូប​នេះ​កំពុង​រក​ត្រី​នៅ​ចំនុច​ស្ទឹង​ចក ស្ថិត​ក្នុងភូមិ​ស្ទឹង​ចក ឃុំ​កកោះ ពេល​មាន​ភ្លៀង​ធ្លាក់ និង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំងក្លា​ផង​។

សូម​បញ្ជាក់​ថា រយ​:​ពេល​ជិត​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា បាន​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ តាម​បណ្ដា​ស្រុក​មួយ​ចំនួន នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​អស់​រាប់រយ​ខ្នង ហើយ​ក៏​មាន​មនុស្ស​ស្លាប់​ដោយសារ​រន្ទះបាញ់​ទៀត​ផង​។ ទោះជា​យ៉ាងណា​សាខា​កាក​កា​ទ​ក្រហម និង​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ផ្ដល់​អំណោយ​បឋម ដើម្បី​សង្គ្រោះ​បន្ទាន់​ដល់​គ្រួសារ​រង​គ្រោះ​ភ្លាម​ៗ​ដែរ ក្រោយ​ពេល​មាន​គ្រោះ​មហន្តរាយ​៕