ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ខ្មែរ​អ៊ី​ស្លា​ម​នៅផ្ទះ​តែឯង​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ប្រព្រឹត្ត​អំពើ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​រវល់​ទៅ​លក់​សាច់​គោ​អស់​ទុក​ឲ្យ​កូនស្រី​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​ត្រូវ​ជនសង្ស័យ វាយ​រួច​យក​ក្រមា​ចង​បិទ​មាត់​សម្លា.ប់​ប្លន់​យក​កងដៃ និង​ទូរស័ព្ទ​ដៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​ជាប់​នឹង​មាត់ទន្លេ នៅ​ក្នុង​រោង​គោ ក្នុង​ក្រុម​ទី​៦ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​រវល់​ទៅ​លក់​សាច់​គោ​អស់​ទុក​ឲ្យ​កូនស្រី​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​ត្រូវ​ជនសង្ស័យ វាយ​រួច​យក​ក្រមា​ចង​បិទ​មាត់​សម្លាប់​ប្លន់​យក​កងដៃ និង​ទូរស័ព្ទ​ដៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​ជាប់​នឹង​មាត់ទន្លេ នៅ​ក្នុង​រោង​គោ ក្នុង​ក្រុម​ទី​៦ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ  ម៉ា​ន ហៅ​ស្រី​មុំ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​៩ ស្នាក់​នៅ​ក្រុម​ទី​៦ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ មាន​ឪពុក​ឈ្មោះ ទូ​ល័ស ម៉ា​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​អ្នកលក់​សាច់​គោ និង​មាន​ម្តាយ​ឈ្មោះ ធី​ត ម៉ា​ន់ អាយុ​៤៥​ឆ្នាំ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជា​ខ្មែរ​អ៊ី​ស្លា​ម ស្នាក់​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ចេញ​ទៅ​ស្ពាន​ទី​៦ តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ទៅ​លក់​សាច់​គោ ដោយ​បាន​ទុក​ឱ្យ​ជន​រង​គ្រោះ​ត្រូវជា​កូនស្រី​បង្កើត​នៅ​ដេកចាំ​ក្នុង​រោង​ដាក់​គោ​មិន​បាន​ទៅ​ជាមួយ​នោះ​ទេ ព្រោះ​ជាប់រវល់​រៀនសូត្រ លុះ​ពេល​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​រូប​គាត់​ជា​ឪពុក​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​កូនស្រី​រង​គ្រោះ​បាន​ប្រាប់​ថា ទុក​លុយ​ចំនួន​១​លាន​៩០​ម៉ឺន​រៀល​ឱ្យ​ថ្លៃ​គោ​ម្ចាស់​ឈ្មោះ យឿ​ន ជា​អ្នក​មក​យក រហូត​ដល់​ម៉ោង​៣​រសៀល​ម្តាយ​បាន​ទូរស័ព្ទ​សួរ​កូនស្រី​ប្រាប់​ថា គេ​មក​យក​លុយ​រួច​ហើយ​លុះដល់​ម៉ោង​៥​ល្ងាច​ម្តាយ​បាន​ទូរស័ព្ទ​មក​កូនស្រី​ជា​ច្រើន​ដង​អត់​មាន​អ្នក​លើក ពេល​នោះ​ម្តាយ​សង្ស័យ​កូនស្រី​កើត​ខ្យល់​ក៏​បាន​បបួល​ប្តី​ឱ្យ​ត្រឡប់​ទៅ​រោង​សំរាក​វិញ  ។ 

លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ​ឃើញ​ក្នុង​រោង​ស្នាក់​នៅ​ងងឹត​អត់​បើកភ្លើង មិន​បាន​ចាក់សោរ​មុខ​នោះ​ទេ​ធ្វើ​ឲ្យ​ឪពុក​សង្ស័យ​ក៏​បាន​ឡើង​ទៅ​លើ​រោង​សម្រាក​ឃើញ​កូនស្រី​ដេក​ផ្កាប់មុខ​នៅ​លើ​ពូក​ក្នុង​សំលៀក​បំពាក់​ធម្មតា តែ​មាន​ក្រមា​ពណ៌​ខ្មៅ​ចង​រុំ​បិត​មាត់ ឪពុក​ជន​រង​គ្រោះ​បាន​បាន​ដាស់​កូន​តែ​អត់​ភ្ញាក់​ក៏​បាន​លើក​ជន​រង​គ្រោះ​ផ្ងារ​ហើយ​ស្រាយ​ក្រមា​ចង​បិទ​មាត់​ចេញ​ក៏​មាន​ឈាម​ហូរ​ចេញពី​មាត់​នឹង​មាន​ស្នាម​រយះ​លើ​ផ្ទៃមុខ​ភ្លាម​ៗ​នោះ​ដែល​ឪពុក​ជន​រង​គ្រោះ​បានដឹង​ថា កូនស្រី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​កើតហេតុ​អាច​ចំ​ពេល​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​រហូត​ដល់​ម៉ោង​ជិត​៥​ទើប​រាំងភ្លៀង​វិញ ទើប​ពេល​កើតហេតុ​អត់​មាន​អ្នកដឹង​ទេ ហើយ​មុន​ពេល​កើតហេតុ​អ្នក​ជិតខាង​ឃើញ​ជន​រង​គ្រោះ​ដើរទៅ​ដូរ​កំប៉ុង​ហ្គា​ស​ដូច​ធម្មតា​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ រហូត​ដល់​ពេល​ឪពុក​ម្តាយ​ត្រឡប់​មក​ពី​លក់ដូរ​វិញ ឃើញ​កូនស្រី​ដេក​ផ្កាប់មុខ​លើ​ពូក​បាត់​កងដៃ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ព្រមទាំង​នៅ​ក្នុងផ្ទះ​មាន​រើ​កកាយ​របស់របរ​រាយ​ប៉ាយ​ពេញ​ផ្ទះ ។ 

ក្រោយ​ពេល​កើតហេតុ​ផ្អើល​ប្រជាពលរដ្ឋ​ក្នុងភូមិ​មក​ចោមរោម​មើល​រាប់រយ​នាក់ និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ឃើញ​របង​ជិត​ផ្ទះ​មាន​ប្រហោង​សង្ស័យ​ជន​ដៃដល់​ចេញ​តាម​ប្រហោង​នោះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ជុំវិញ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ប្លន់​យក​កងដៃ និង​ទូរស័ព្ទ​រួច​វាយ សម្លាប់ ៕