ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​ពី​ចំការ​មិន​ទាន់ ឈឺពោះ​កើត​តាម​ផ្លូវ​ទាំង​យប់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​សម្រាលកូន​តាម​ផ្លូវ ខណ​ពេល​ត្រឡប់​មក​ពី​ចំការ​ជាមួយ​ប្ដី និង​ប្អូន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​ក្នុង

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​បាន​សម្រាលកូន​តាម​ផ្លូវ ខណ​ពេល​ត្រឡប់​មក​ពី​ចំការ​ជាមួយ​ប្ដី និង​ប្អូន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

លោក ចាន់ សុខា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ រូប​លោក​បាន​ដឹកនាំ​កម្លាំង​ដើរ​ល្បាត​តាម​ផ្លូវ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។ ពេល​ទៅ​ដល់​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រាប់តែ​ឃើញ​មនុស្ស​០៣​នាក់​កំពុង​នៅ​ជុំ​គ្នា​ទាំង​កណ្ដាល​យប់ ក៏​នាំ​គ្នា​ទៅ​ព័ទ្ធ​ដោយ​ស្មានថា ជា​ករណី​ចោរប្លន់ គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ ឬ​ក៏​ករណី​ចាប់​រំលោភ​​ជាដើម ប៉ុន្តែ​ពេល​ទៅ​ដល់​បែរជា​ស្ត្រី​ម្នាក់​កំពុង​ឈឺពោះ​កើតកូន​ទៅ​វិញ​។ ភ្លាម​ៗ​នោះ​លោក​បាន​ជួយ​អន្តរាគមន៍​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​មិន​ទាន់​បាន​ដឹក​ផង ស្រាប់តែ​ស្ត្រី​រូប​នោះ​សម្រាល​កូន​បាត់​ទៅ​ហើយ​។ ពេល​នោះ​លោក​បាន​ទំនាក់ទំនង​ទៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​មក​ជួយ​អន្តរាគមន៍​តាម​បច្ចេកទេស​ចៀសវាង​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​។

ទោះ​យ៉ាងណា​ទារិកា​ដែល​កើតមក​នោះ​មាន​សុខភាព​ល្អ​ធម្ម តា​ហើយ​ស្ត្រី​ជា​ម្ដាយ​ក៏​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដែរ ដោយសារ​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។ ស្ត្រី​ដែល​សម្រាលកូន​តាម​ផ្លូវ​នេះ​ឈ្មោះ ឯ​ល នឿ​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដប់​បាត សង្កាត់​លលកស ធ្វើការ​ចំការ​នៅ​ឯជើង​ភ្នំស្រុក​ភ្នំក្រវាញ​។ ឥឡូវនេះ​ទាំង​ម្ដាយ និង​កូន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ​។

លោក​វេជ្ជបណ្ឌិត​ច័ន្ទ សុខា​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ត្រូវ​នាំ​គ្នា​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ញឹកញាប់​នៅ​តាម​មណ្ឌល​សុខភាព​ឃុំ​និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ហើយ​នៅ​ពេល​ជិត​គ្រប់​ខែ​សូម​កុំទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​និង​មន្ទីរពេទ្យ​ចៀសវាង​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដោយ​ការ​សម្រាលកូន​គ្មាន​គ្រូពេទ្យ​បែប​នេះ​៕