កូនអប្រិយចាប់ម្តាយរំលោ.ភសេពសន្ថវៈ ប្រកាសទោសនៅថ្ងៃ12 ឧសភាខាងមុខ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ មេសា សាលាដំបូងរាជធានីបានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយ ដែលកូនបង្កើតផឹកស្រាស្រវឹង
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ មេសា សាលាដំបូងរាជធានីបានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយ ដែលកូនបង្កើតផឹកស្រាស្រវឹង
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ មេសា សាលាដំបូងរាជធានីបានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយ ដែលកូនបង្កើតផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនបានបើកមុងម្តាយចូលទៅចាប់រំលោភសេពសន្ថវ:រហូតបានសម្រេច តែសាលក្រមនេះត្រូវបានលើកពេលប្រកាសទៅថ្ងៃទី១២ ឧសភាខាងមុខ ។
ជនត្រូវចោទឈ្មោះ យឹម ហួរ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចំណែកជនរងគ្រោះជាម្តាយបង្កើតអាយុ៦០ឆ្នាំ ។ ហេតុការណ៍ចាប់រំលោភម្តាយបង្កើតនេះ បានកើតឡើងកាលពីអំឡុងឆ្នាំ២០១០រហូតមក និងតែងចាប់រំលោភម្តាយពេលជននោះប្រើប្រាស់គ្រឿងញៀនមិនព្រមកែខ្លួន ថែមទាំងអុកឡុកគំរាមកំហែង ក្នុងក្រុមគ្រួសារ ទើបត្រូវសាច់ញាតិ និងម្តាយបង្កើតសម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ តុលា ២០១៦ ។
មហាជនកំពុងរង់ចាំមើលតើជោគវាសនាជនត្រូវចោទដែលជាកូនតិរច្ឆានចាប់រំលោភសេពសន្ថវៈម្តាយបង្កើតនោះ សាលក្រមនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ៕
ចែករំលែកព័តមាននេះ