ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​លោក ម៉​ម សូណ​ង់​ដូ ចូល​ផ្ទះ ញឹក ប៊ុ​ន​ឆៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​មិន​បញ្ចេញ​ចំ​ឈ្មោះ​ក្តី​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​លោក ញឹក ប៊ុ​ន​ឆៃ បាន​លើក​ឡើង​ថា​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​កំពុង​តែ​ខ្វែងគំនិត​គ្នា​ចំពោះ​ការ​ធ្វើការ​ផ្សព្វផ្សាយ​នៃ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ ទោះបី​មិន​បញ្ចេញ​ចំ​ឈ្មោះ​ក្តី​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​លោក ញឹក ប៊ុ​ន​ឆៃ បាន​លើក​ឡើង​ថា​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​កំពុង​តែ​ខ្វែងគំនិត​គ្នា​ចំពោះ​ការ​ធ្វើការ​ផ្សព្វផ្សាយ​នៃ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ។ 

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួល​សមាជិក​សមាជិកា​ថ្មី​មក​ពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នា​ព្រឹក​ថ្ងៃ​ទី​២៦​ខែមេសា នៅ​ស្នាក់​ការ​កណ្តាល​បក្ស​បញ្ជាក់​ថា​« ខណៈ​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ជិត​មក​ដល់​មាន​គណបក្ស​ខ្លះ​ថាបើ​មិន​បោះ​ឆ្នោត​ឲ្យ​មិន​គាំទ្រ​ខ្លួន និង​ប្រឈម​សង្គ្រាម  អសន្តិសុខ​អ​ស្ថេ​រ​ភាព​ក្នុង​សង្គម ។ រីឯ​គណបក្ស​ផ្សេង​ទៀត​ច្រានចោល​ហើយ​ថា​​បោះ​ឆ្នោត​ឲ្យ​ខ្លួន ដើម្បី​ការ​ផ្លាស់​ប្តូរ ។ ផ្ទុយ​ទៅ​វិញ​គណបក្ស​ខ្មែ​រូប​រួម​ជាតិ​វិញ ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា​ចង់​ឲ្យ​មាន​សុភមង្គល និង​នាំ​ភាព​រីក​ចម្រើន​មក​ដល់​ប្រទេស »​។ 

​លោក ញឹក ប៊ុ​ន​ឆៃ ថា​គណបក្ស​លោក​មិន​ប្រកាន់​និន្នាការ​នយោបាយ ដោយ​ធ្វើការ​ប្រមែប្រមូល​ខ្មែរ​ទាំងអស់ និង មាន​ជំហរ​ច្បាស់លាស់​និង​បើក​ឲ្យ​មានការ​ចូលរួម​គ្រប់​មជ្ឈដ្ឋាន​ ។ 

​លោក ហារី សំអាត អតីត​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ  និង​ជា​សមាជិក​អចិន្ត្រៃយ៍​បក្ស​នេះ​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មក​ចូល​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នេះ មាន​ចំនួន​១១០​នាក់  ។

​លោក​ថា មូលហេតុ​ដែល​លោក​ចូលរួម​ជាមួយ​លោក​ញឹក ប៊ុ​ន​ឆៃ​នោះ ដោយសារ​តែ នៅ​ក្នុង​គណបក្ស​សំបុក​ឃ្មុំ​ក្រោម​ក​ដឹកនាំ​របស់​លោក ម៉​ម សូណ​ង់​ដូរ​ជា​ប្រធាន​នោះ​មិន​បាន​ប្រើប្រាស់​តាម​គោលការណ៍​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ​។ 

​លោក​បញ្ជាក់​ថា​«​ខ្ញុំ​ជា​អ្នក​ធ្លាប់​រស់នៅ​ក្នុង​ប្រទេស​កាន់​របប​លិ​ទ្ធិ​ប្រជាធិបតេយ្យ  ខ្ញុំ​ចង់ ឲ្យ​គណបក្ស​មាន​លក្ខណៈ​លិ​ទ្ធិ​ប្រជាធិបតេយ្យ  ។ ការ​ដឹកនាំ​ជា​ប្រព័ន្ធ មិនមែន​បុគ្គល ។  ខ្ញុំ​មិន​ចង់​ដកខ្លួន​ទេ​តែ​គាត់​កែ​មិនកើត »​។ ចំពោះ​ការ​ចុះចូល​នេះ លោក ញឹក ប៊ុ​ន​ឆៃ បញ្ជាក់​ថា​« ខ្ញុំ​ធានា និង​ស្វាគមន៍​ចំពោះ​បងប្អូន ដើម្បី​ធ្វើការ​ជាមួយ​គ្នា ទៅ​តាម ជំនាញ​រៀង​ៗ​ខ្លួន »៕