ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​កូរ៉េ​ខាងជើង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​4 លើ​ពិភពលោក

6 ឆ្នាំ មុន

សម្រាប់​ទិវា​បង្កើត​កងទ័ព​របស់​ខ្លួន​កូរ៉េ​ខាងជើង​បាន​រៀបចំ​សមយុទ្ធ​បា.ញ់កាំភ្លើ.ង​ធំ​យ៉ាង​ធំ​មួយ ពិសេស​នៅ​មាត់សមុទ្រ​ជិត​ក្រុង​កំពង់​ផែ WONSAN ដែល​សមយុទ្ធ​នេះ​ដឹកនាំ​ធ្វើ​ផ្ទាល់​ដោយ​លោក​គី​ម ជុង​អ៊ុ​ន គឺ​លោក​ទៅ​ពិនិត្យ​ផ្ទាល់ ។

សម្រាប់​ទិវា​បង្កើត​កងទ័ព​របស់​ខ្លួន​កូរ៉េ​ខាងជើង​បាន​រៀបចំ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ​យ៉ាង​ធំ​មួយ ពិសេស​នៅ​មាត់សមុទ្រ​ជិត​ក្រុង​កំពង់​ផែ WONSAN ដែល​សមយុទ្ធ​នេះ​ដឹកនាំ​ធ្វើ​ផ្ទាល់​ដោយ​លោក​គី​ម ជុង​អ៊ុ​ន គឺ​លោក​ទៅ​ពិនិត្យ​ផ្ទាល់ ។

កម្មវិធី​នា​ឱកាស​ទិវា​កងទ័ព​នេះ​អាច​ពុំ​ត្រឹម​មាន​ប៉ុណ្ណឹង​ទេ ហើយ​សហរដ្ឋ​អា​េ​ម​រិ​ក និង​បណ្តា​ប្រទេស​ជិតខាង​កូរ៉េ​ខាងជើង​មានការ​បារម្ភ​ខ្លាចក្រែង​ក្រុង​ព្យុ​ង​យ៉ាង​បាញ់​មី​ស៊ី​ល​ថ្មី​ៗ ឬ​ក៏​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ផង​ដែរ ។ សហរដ្ឋ​អា​េ​ម​រិ​ក​អំពាវនាវ​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​បង្កហេតុ​នានា ។ តើ​ពួក​អា​េ​ម​រិ​ក​ខ្លាច​អី​ទៅ0x017d7 តើ​មាន​អ្វី​ពិសេស​ក្នុង​កងទ័ព​កូរ៉េ​ខាងជើង?

កងទ័ព​កូរ៉េ​ខាងជើង​ពិត​ណាស់​ជា​មោទនភាព​ធំ​បំផុត​របស់​ប្រជាជន​ប្រទេស​នេះ ។ កងទ័ព​នេះ​ជា​កងទ័ព​ធំ​ទី​៤ លើ​ពិភពលោក​ដែល​មាន​ពល​ទាហាន និង​នាយទាហាន​ដល់​ទៅ​១.២០០.០០០​នាក់​ឯណោះ ហើយ​មនុស្ស​ដល់​៤​លាន​នាក់​ចុះ​ឈ្មោះ​ជា​ទាហាន​បំរុង ។ ទោះបី​យ៉ាងណា ពួក​អ្នក​ជំនាញការ​អះអាង​ថា កងទ័ព​កូរ៉េ​ខាងជើង បើ​គិត​ពី​កម្លាំង និង​អាវុធ​វិញ​នៅ​ខ្សោយ​ជាង​កងទ័ព​កូរ៉េ​ខាងត្បូង​ដែរ ។ គេ​ត្រូវ​គិតដល់​សមត្ថភាព​របស់​កងទ័ព​កូរ៉េ​ខាងត្បូង ។ ប្រាកដ​ហើយ​កូរ៉េ​ខាងជើង​ជា​កងទ័ព​ធំ​ទី​៤​លើ​ពិភពលោក បើ​គិត​ពី​ចំនួន​ទាហាន​ក៏​ប៉ុន្តែ​ថវិកា​យោធា​របស់​ក្រុង​សេ​អ៊ូ​ល​មាន​ដល់​២៥​ដង លើស​ថវិកា​យោធា​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ទំនើប​នៃ​សម្ភារ​យោធា​កូរ៉េ​ខាងត្បូង ។

កងទ័ព​កូរ៉េ​ខាងជើង​ពុំ​អាច​មាន​សម្ភារ​យោធា​ទំនើប​ៗ​បំផុត​ឡើយ ក៏​ប៉ុន្តែ​ទឹកចិត្ត​របស់​ពួក​យុទ្ធ​ជន​ខ្លួន​ពិតជា​ខ្ពស់​បំផុត ពិសេស​ដោយសារ​ការ​អប់រំ​គំនិត​ស្នេហា​ជាតិ ។ ការ​ចូល​បម្រើកងទ័ព​ជា​កាតព្វកិច្ច ហើយ​ពិបាក​គេច​រួច​ណាស់ ។ ចំណែក​រយៈពេល​បម្រើកងទ័ព​វិញ​ក៏​យូរណាស់​ដែរ គឺ​១០​ឆ្នាំ​សម្រាប់​បុរស និង​៧​ឆ្នាំ​សម្រាប់​នារី ។ ម្យ៉ាងវិញទៀត ចំពោះ​នារី​ការ​បម្រើកងទ័ព​ក្លាយជា​កាតព្វកិច្ច​តាម​បទបញ្ជា​របស់​លោក​គី​ម ជុង​អ៊ុ​ន ចាប់តាំងពី​ឆ្នាំ​២០១៥​មក ។

ក្រុង​ព្យុ​ង​យ៉ាង​ពុំ​ប្រើ​កងទ័ព​ត្រឹមតែ​កំញើញ​ពួក​សត្រូវ​ឡើយ តែ​កងទ័ព​ក៏​ប្រើ​សម្រាប់​បេសកកម្ម​ឯទៀត​ៗ​ឧទាហរណ៍​នៅ​តាម​ចម្ការ​នានា​ផង​ដែរ ។ ប្រហែលជា​ដោយសារ​បេសកកម្ម និង​ការងារ​ទាំងនេះ​ហើយ ដែល​គេ​ខ្លាច​កងទ័ព​កូរ៉េ​ខាងជើង ដែល​អាច​ធ្វើ​អ្វី​សព្វ​យ៉ាង​សម្រាប់​ប្រទេស ។

សម្រាប់​ទិវា​កងទ័ព​កូរ៉េ​ខាងជើង​សេត​វិមាន​បាន​កោះ​ប្រជុំ​ព្រឹទ្ធសភា ដើម្បី​លើក​ឡើង​ពី​សភាពការណ៍​ក្នុង​ប្រទេស ។ អ្នក​ជំនាញការ​មួយ​ចំនួន​គិត​ថា លោក​ត្រាំ អាច​ប្រើប្រាស់​ជម្លោះ​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​ដើម្បី​គោលដៅ​ផ្ទាល់​ទាំងឡាយ​របស់​លោក ៕