ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង

6 ឆ្នាំ មុន

យោង​តាម​ឯកសារ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បញ្ជាក់​ថា រោគ​សញ្ញា​រមួលក្រពើ​ជា​សញ្ញា​បឋម​ថា​អ្នកមាន​ជំងឺ​ទាក់ទង​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​អ្នក​អាច​វិ​វ​ឌ្ឍ​ជា​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ​ដោយ​កម្តៅ​ខ្លាំង ឬ​ដួល​

យោង​តាម​ឯកសារ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បញ្ជាក់​ថា រោគ​សញ្ញា​រមួលក្រពើ​ជា​សញ្ញា​បឋម​ថា​អ្នកមាន​ជំងឺ​ទាក់ទង​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​អ្នក​អាច​វិ​វ​ឌ្ឍ​ជា​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ​ដោយ​កម្តៅ​ខ្លាំង ឬ​ដួល​សន្លប់​ដោយសារ​កម្តៅ​ខ្លាំង ។ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​អ្នក​អាច​ដឹង​មាន​ដូច​ជា​៖

១-​ជំងឺ​អស់កម្លាំង​ល្ហិតល្ហៃ​ដោយសារ​កម្តៅ
-​បែកញើស​ខ្លាំង ។
-​ខ្សោយកម្លាំង ។
-​ខ្លួន​ត្រជាក់ ស្លេក ស្បែក​ស្អិត ។
-​ជីពចរ​ដើរ​ញាប់ ។
-​ចង្អោរ ឬ​ក្អួត ។
-​ដួល

បើសិនជា​អ្នក​ជួប​អ្នក​ដែល​មាន​សភាព​បែប​នេះ​អ្នក​គួរ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖
-​ប្តូរ​ទៅ​កន្លែង​ត្រជាក់
-​ដាក់ខ្លួន​ឱ្យ​ដេក និង​ដោះ​សម្លៀក​បំពាក់ ។
-​ជូត​កន្សែង​ត្រជាក់​លើ​ខ្លួនប្រាណ​ជុំវិញ ។
-​ក្រេបទឹក សន្សឹម​ៗ ។
-​បើ​មាន​ក្អួត និង​បន្ត​រហូត​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ជា​បន្ទាន់ ។

២-​ជំងឺ​ដួល​សន្លប់​ដោយ​កម្តៅ​ខ្លាំង
-​សីតុណ្ហភាព​លើស​ពី​៣៩,៥​អង្សា​សេ ។
-​ស្បែក​ក្តៅ ក្រហម ឬ​ស្ងួត ។
-​ជីពចរ​ដើរ​ញាប់ ។
-​អាច​បាត់បង់​ស្មារតី ។

ប្រសិនជា​លោក​អ្នក​ជួប​អ្នក​ដែល​មាន​សភាព​បែប​នេះ​លោក​អ្នក​គួរ​អនុវត្ត​តាម​វិធី​ខាងក្រោម​៖
-​ប្តូរ​អ្នកជំងឺ​ទៅ​កន្លែង​ត្រជាក់ ។
-​បញ្ចុះ​កម្តៅ​ខ្លួន​ជាមួយ​កន្សែង​ត្រជាក់ ឬ​ងូតទឹក ។
-​មិន​ត្រូវ​ផ្តល់​ទឹក ។
-​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

ដើម្បី​ការពារ​ការ​កើត​មាន​ជំងឺ​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​ដូច​តទៅ​៖
១-​រក្សាខ្លួន​ឲ្យ​ត្រជាក់ ដើម្បី​ចៀសវាង​ជំងឺ
-​ជ្រក​ក្រោ​ម្លប់​ឲ្យ​បាន​ច្រើន​(​ម្លប់​ដើមឈើ ម្លប់​អគារ ឬ​ក្នុង​ម៉ាស៊ីនត្រជាក់​) កុំ​ជ្រើសរើស​កង្ហារ​ជា​អាទិភាព​ទី​១ និង​ជៀសវាង​នៅ​ក្រោម​ថ្ងៃ​ផ្ទាល់ ។
-​ស្លៀក​សម្លៀក​បំពាក់​ស្តើង ស្រាល និង​មាន​ពណ៌​ភ្លឺ ដូច​ជា ស បៃតងខ្ចី ។​ល​។
-​ងូតទឹក​ត្រជាក់ ឬ​ទឹក​ធម្មតា ឲ្យ​បាន​ញឹកញាប់​។
-​តាមដាន​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​២​ដង​ក្នុង​១​ថ្ងៃ ដូច​ជា​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ វ័យ​លើស​៦៥​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ និង​ជន​មាន​ជំងឺ​រ៉ាំរ៉ៃ​។

 

២-​មាន​ជាតិ​ទឹកជា​និច្ច ពីព្រោះ​ខ្លួន​អ្នក​បាន​បាត់បង់​ជាតិ​ទឹក​ច្រើន​ដោយសារ​ចេញ​ញើស​ហើយ​អ្នក​អាច​មាន​ខ្សោះ​ជាតិ​ទឹក​នៅ​ពេល​ក្តៅ​ខ្លាំង ។
-​ផឹកទឹក​ឱ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា មិន​ត្រូវ​ចាំ​ដល់​ស្រេកទឹក ។
-​ផឹកទឹក​២​ទៅ​៤​កែវ​រៀង​រាល់​ម៉ោង​នៅ​ពេល​កំពុងធ្វើការ​ក្រោម​កម្តៅថ្ងៃ និង​ពេល​ហាត់ប្រាណ​។
-​ចៀសវាង​ពិសា​ស្រា​និង​ទឹក​ដែល​មាន​កំហាប់​ស្ករ​ខ្ពស់ ។
-​ជួយ​រំលឹក​អ្នក​ផ្សេង​ទៀត​ឲ្យ​ឧស្សាហ៍​ផឹកទឹក ទឹក​ត្រូវ​ដាំ​ឲ្យ​ពុះ​ជា​និច្ច ដើម្បី​ចៀសវាង​ជំងឺរាក​រុស​និង​មួល ឬ​អាសន្នរោគ ។
-​តាមដាន​ព័ត៌មាន​អាកាសធាតុ និង​សុខភាព ដែល​មាន​ប្រភព​ច្បាស់លាស់​ដើម្បី​ការពារ​សុខភាព​អ្នក​ឲ្យ​បាន​ត្រឹង​ត្រូវ ៕