ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នេះ​កើត​យូរហើយ​មិន​ព្រម​ដោះស្រាយ​ទេ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​១៧០​នាក់​មក​ពី​ស្រុក​ថ្មពួក​បាន​នាំ​គ្នា​តវ៉ា​បុគ្គល​១១​នាក់​ជា​មន្ត្រី​ស្រុក​លួច​ដី​ទំហំ​២៩៣,១៤​ហិ​កតា​ដែល​កំពុង​អាស្រ័យ​ផល​លក់​ឱ្យ​ក្រុមហ៊ុន​ដែល​ធ្វើការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​១៧០​នាក់​មក​ពី​ស្រុក​ថ្មពួក​បាន​នាំ​គ្នា​តវ៉ា​បុគ្គល​១១​នាក់​ជា​មន្ត្រី​ស្រុក​លួច​ដី​ទំហំ​២៩៣,១៤​ហិ​កតា​ដែល​កំពុង​អាស្រ័យ​ផល​លក់​ឱ្យ​ក្រុមហ៊ុន​ដែល​ធ្វើការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧ នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ពួក​គេ​ដែល​នាំ​គ្នា​មក​តវ៉ា​មាន​ចំនួន​១៧០​នាក់​តំណាង​ឱ្យ​១៧០​គ្រួសារ ។ ឃុំ​ភូមិ​ថ្មី​មាន​២​ភូមិ ភូមិ​កាប់​ចោ ភូមិ​គោក​ស្វាយ ២.​ឃុំ​ថ្មពួក​មាន​ភូមិ​ស្វាយ​ស្ថិត​ស្រុក​ថ្មពួក ។ ដែល​នាំ​គ្នា​មក​តវ៉ា​ចំពោះ​បុគ្គល​១១​នាក់​ដែល​ជា​មន្ត្រី​ស្រុក​ថ្មពួក​បាន​លួច​ដី​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្តិត​មេដៃ​លក់​ឱ្យ​ក្រុមហ៊ុន ។ 

​តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ផ្ទៃដី​ទំនាស់​ទំហំ​២៩៣,១៤​ហិ​កតា​នេះ​គឺ​ស្ថិត​នៅ​ខាងលិច​ភ្នំ​ព្រះ​ភូមិ​ស្វាយ​ឃុំ​.​ស្រុក​ថ្មពួក​ដែល​ប្រជាពលរដ្ឋ​ចំនួន​១៧០​គ្រួសារ​កំពុង​អាស្រ័យ​ផល​មាន​ដាំដំឡូង​មី​រាល់​ឆ្នាំ​ស្រាប់​បុ​គ្គ​១១​រូប​នេះ​អាង​ខ្លួន​ជា​មន្ត្រី​ជំនាញ​បាន​ឃុ​ប​ឃឹ​ត​គ្នា​ក្លែងបន្លំ​ឯកសារ​ផ្តិត​មេដៃ​ជា​ដី​របស់​ខ្លួន​យក​លក់​ឱ្យ​ក្រុមហ៊ុន​និង​មាន​មន្ត្រីឃុំ​២​រូប​ទៀត ។

​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​តវ៉ា​នេះ​សំ​ឱ្យ​ក្រសួង​ជំនាញ​និ ង​ក្រសួងយុត្តិធម៌​និង​ចៅហ្វាយខេត្ត​លោក សួន បវរ ជួយ​រក​យុត្តិធម៌​ជូន​រា​ស្គ្រ​ផង​ដើម្បី​រក្សា​ដី​នេះ​ជា​កម្ម​សិទ្ធ​របស់​ពួក​គាត់​សម្រាប់​បង្កបង្កើន​ផល  ។

ពេល​នោះ​អាជ្ញាធរ​ខេត្ត​បាន​ហៅ​តំណាង​១០​នាក់​ចូល​ជួប​ប្រជុំ​ដោះស្រាយ ។ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖​ក្រោយ​ពេល​ឃើញ​ប្រជាពលរដ្ឋ​តវ៉ា​មុខ​សាលាខេត្ត​ហើយ​បានឱ្យ​មន្ត្រី​ជំនាញ​អញ្ជើញ​តំណាង​ជួប​ប្រជុំ​រក​ដំណោះស្រាយ​ព្រោះ​រឿង​នេះ​បាន​យូរ​មក​ហើយ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចេញ​នៅឡើយ ។

លោក​បាន​បញ្ជាក់​ថា រឿ​ន​នេះ​មិន​ទាន់​បានដឹង​ច្បាស់​នៅឡើយ​ក្រោយ​ពេល​ប្រជាពលរដ្ឋ​មានការ​តវ៉ា​សំ​ជួយ​រក​យុត្តិធម៌​លោក​និង​ឱ្យ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ឡើង​វិញ​ហើយ​និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​ភាព​យុត្តិធម៌ ៕