ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​ប្តូរឈ្មោះ​ ជួល​ឡាន​ស៊ីម៉ង់ត៍​ចា​ក់​ពីលើ

6 ឆ្នាំ មុន

«The Sun»​របស់​អង់គ្លេស​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​បុរស​ម្នាក់​ជួល​រថយន្ត​ក្រឡុក​ស៊ីម៉​ង់​ត៍​ចាក់​ស្រោច​លើ​រថយន្ត​របស់​ប្រពន្ធ ព្រោះ​ខឹង​នាង​ប្តូរ​នាមត្រកូល​តាម​ឈ្មោះ​ផ្សារ​ទំនើប ។

ហេតុការណ៍​ដ៏​ចម្លែក​កើតឡើង​នៅ​ក្រុង​សង់​ពី​ទ័​រ​ប៊ើ​ក

«The Sun»​របស់​អង់គ្លេស​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​បុរស​ម្នាក់​ជួល​រថយន្ត​ក្រឡុក​ស៊ីម៉​ង់​ត៍​ចាក់​ស្រោច​លើ​រថយន្ត​របស់​ប្រពន្ធ ព្រោះ​ខឹង​នាង​ប្តូរ​នាមត្រកូល​តាម​ឈ្មោះ​ផ្សារ​ទំនើប ។

ហេតុការណ៍​ដ៏​ចម្លែក​កើតឡើង​នៅ​ក្រុង​សង់​ពី​ទ័​រ​ប៊ើ​ក ប្រទេស​រុ​ស្ស៊ី ដោយ​បុរស​នោះ​បញ្ជា​ឱ្យ​អ្នក​បើករថយន្ត​ក្រ​ឡុ​ង​ស៊ី​ម៉​ង់​ត៍​ថយក្រោយ​រហូត​ដល់​ទ្វារ​រថយន្ត​របស់​ប្រពន្ធ រួច​ឱ្យ​ចាក់​ស៊ីម៉​ង់​ត៍​លើ​រថយន្ត​របស់​នាង ។

បុរស​បង្កហេតុ​មាន​អារម្មណ៍​ឆេវឆាវ ព្រោះ​ខឹង​ប្រពន្ធ​ប្តូរ​ឈ្មោះ​តាម​ស្លាក​បដា​របស់​ផ្សារ​ទំនើប​ Veniy(Loyal) ​ដោយ​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រហែល​៧០៣​ផោន​ក្នុង​មួយ​ខែ ។

បុរស​នោះ​បាន​ទទួលស្គាល់​ថា គេ​និង​ប្រពន្ធ​មានជីវិត​អាពាហ៍ពិពាហ៍​រកាំរកូស ហើយ​ការ​ប្តូរ​ឈ្មោះ​ត្រកូល​របស់​ប្រពន្ធ​ព្រោះតែ​រឿង​នេះ ៕​