ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញ​ឈើ​នៅ​តែ​បន្ត​នៅ​ភ្នំ​ឱ​រ៉ា​ល់

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​ត្រូវ​បាន​កា.ប់​បំផ្លាញ​គ្មាន​សល់​ឡើយ ។ និយាយ​រួម​ដើម្បី​លាភសក្ការរ​បស់​ខ្លួន និង​បក្ខពួក​ធ្វើ​ឱ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន​មិន​បាន​គិត​ពី​ផលប្រយោជន៍​សង្គម​ជាតិ​នោះ​ឡើយ​ចង់​អ្នក​ណា​កា.ប់​អី​កា.ប់​ទៅ​ធ្វើ​មិច​ឱ្យ​តែ​បាន​លុយ​ដាក់​ហោប៉ៅ​ខ្លួន និង​បក្ខពួក ។

ខេត្តកំពង់ស្ពឺ ៖ ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​ត្រូវ​បាន​កាប់​បំផ្លាញ​គ្មាន​សល់​ឡើយ ។ និយាយ​រួម​ដើម្បី​លាភសក្ការរ​បស់​ខ្លួន និង​បក្ខពួក​ធ្វើ​ឱ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន​មិន​បាន​គិត​ពី​ផលប្រយោជន៍​សង្គម​ជាតិ​នោះ​ឡើយ​ចង់​អ្នក​ណា​កាប់​អី​កាប់​ទៅ​ធ្វើ​មិច​ឱ្យ​តែ​បាន​លុយ​ដាក់​ហោប៉ៅ​ខ្លួន និង​បក្ខពួក ។

ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នេះ​មាន​នាយក​ដែន​ច្រើន​នាក់​មក​ហើយ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចេញ​ដោយ​អ្នកខ្លះ​មានរឿង​អាស្រូវ ហើយ​អ្នកខ្លះ​ត្រូវ​ផ្លាស់​ចេញ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​ថ្នាក់លើ​ដំឡើង​តំណែង​ឱ្យ ។ អ្នក​ទាំងនោះ​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការ​បំរើ​ការ​មែនហើយ ព្រោះ​ពួក​គាត់​មិន​ដែល​បាត់​មុខ​ពី​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​មួយ​ថ្ងៃ​ឡើយ​ដែល​សូ​ម្បី​តែ​នាយក​ដែន​សព្វ​ថ្ងៃនេះ​ក៏​មិន​ដែល​បាត់​មុខ​ដូច​នាយក​មុន​ៗ​ដែរ តែ​បទល្មើស​កើត​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នេះ​សឹងតែ​រាល់ថ្ងៃ​គេ​មិន​ដែល​ឃើញ​អស់លោក​បង្ក្រាប​បាន​ម្តងណា​ឡើយ តែបើ​ស្ថាប័ន​ផ្សេង​បង្ក្រាប​យក​ទៅ​ប្រគល់​ឱ្យ​ទើប​គេ​ទទួល ។

ជាក់ស្តែង​យោង​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែន​ជម្រក​នៅ​តែ​បន្ត​កើត​មាន​ខណៈ​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​មិនសូវ​អើពើ​ក្នុង​ការ​បង្ក្រាប​ទាល់តែ​សោះ ។ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ឈ្មួញ​បាន​ដឹកឈើ​តាម​គោ​យន្ត​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ឆ្ពោះ​មក​កាន់​កន្លែង​ស្តុក​ដីចំការ​ស្វាយ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ដែល​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ដ៏​ងាយស្រួល​ក្នុង​ការ​ស្ទូច​ដាក់​ឡាន​បន្ត ។

សេចក្តីរាយការណ៍​បន្ត​ថា ឈ្មួញ​ដែល​កំពុង​មាន​សកម្មភាព​រាល់ថ្ងៃ​នេះ​គឺ​ឈ្មោះ ណុ​ប ឌី នៅ​ភូមិ​ដំបង​វេញ​ហើយ​ជា​មនុស្ស​ដែល​មាន​សម្ព័ន្ធភាព​ជិត​ស្និត​ជាមួយ​មន្ត្រី​បរិស្ថាន​គ្រប់​លំដាប់ថ្នាក់​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ទៀត​ផង ហើយ​ក៏​ជា​អ្នកមាន​សំណាង​បាន​រួច​ផុត​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​គ្រប់ពេលវេលា​ផង​ដែរ ។ ដោយឡែក​ដៃគូ​រកស៊ី​ឈើ​របស់ ណុ​ប ឌី ម្នាក់​ទៀត​នោះ​ត្រូវ​បា​ង្ហើ​ប​ថា​ឈ្មោះ ធី អង្គ​សណ្តាន់ ជា​ទាហាន​នៅ​កងពល​លេខ​១​លង្វែក ។ ការ​ដឹក​ជញ្ជូន​ឈើ​តាម​គោ​យន្ត​ពី​ព្រៃ​មក​កន្លែង​ស្តុក​រហូត​ដល់​ដឹក​ចេញ​គឺ​ត្រូវ​បានដឹង​ថា ដឹក​តាម​ផ្លូវ​ត្រពាំង​ជោរ ឆ្ពោះទៅ​ស្រុក​ថ្ពង ឆ្លង​តាម​ផ្លូវ​អូ​រទេះ​ភ្លូក ឆ្ពោះ​មក​តាម​ផ្លូវ​ទំនប់​ចាន់​ថ្នាល សំដៅ​ទៅ​កាន់​ច្បារមន កំពង់ស្ពឺ ទៅ​ថ្នល់ទទឹង ឡើង​ផ្លូវ​៤១ កាត់​ផ្សារ​វត្ត​អង្គ ឆ្ពោះ​ផ្លូវជាតិ​លេខ​៣ សំដៅ​ទៅ​ខេត្តតាកែវ​តែ​ម្តង ។ បើ​រាប់​មើលទៅ​ការ​ដឹកឈើ​របស់​ក្រុម​ឈ្មួញ​ទាំងនេះ​ឆ្លងកាត់​ស្នាក់​ការ​របស់​សមត្ថកិច្ច​ជា​ច្រើន​កន្លែង​ទម្រាំ​ដល់​គោលដៅ​ចុង​ក្រោយ ៕