ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ធម្មជាតិកំពុង​គំរាម​កំហែង​ខ្លាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជាប្រចាំ​ខណ្ឌមានជ័យ និង​ជា​អភិបាលរង​ខណ្ឌលោក ​ឌី រ័​ត្ន​ខេ​ម​រុណ

រាជធានី​ភ្នំពេញ ៖ ប្រធាន​អនុ​សាខា​កា​ក​បាទ​ក្រហម​កម្ពុជាប្រចាំ​ខណ្ឌមានជ័យ និង​ជា​អភិបាលរង​ខណ្ឌលោក ​ឌី រ័​ត្ន​ខេ​ម​រុណ បាន​ធ្វើការ​អំពាវនាវ​ជា​សា​ធារ​ណៈ ដល់​បងប្អូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន សូម​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ​ចំពោះបាតុភូត​ធម្មជាតិ​នានា មានដូច​ជា ​ភ្លៀង​លាយ​លំ​ជាមួយ​ខ្យល់​កន្ត្រាក់​ខ្លាំង ផ្គរ រន្ទះ ជាដើម ដែល​កំពុង​កើត​មាន និង​គំរាម​កំហែង​ខ្លាំង​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស ក្នុង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។

ការ​អំពាវនាវ​របស់​លោក​ប្រធាន​អនុ​សាខា ធ្វើ​ឡើងក្នុង​ពិធី​ចែក​នូវ​អំណោយ​មនុស្សធម៌​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ចែក​ជូន​ដល់​ពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន៥០​គ្រួសារ ដែល​រស់នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៧​នេះ ។

លោក​បានអោយ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមកនេះ មនុស្ស​មួយ​ចំនួន​ដែល​រស់នៅ​តាម​បណ្តា​ភូមិ​-ស្រុក​ផ្សេង​ៗ ក្នុង​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​ប្រទេស ត្រូវ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ​ដោយសារ​បាតុភូត​រន្ទះបាញ់ ដោយឡែក​ លំនៅ​ឋានពលរដ្ឋ​ជា​ច្រើន​រយ​ខ្នង​ផង​ដែរ ក៏​ត្រូវ​ភ្លៀង​លាយ​លំ​ជាមួយ​ខ្យល់​កន្ត្រាក់​ បោកបក់​រលំ​បណ្តាល​អោយ​ខូចខាត​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ ។ ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​រង​របួស ឬ​ប៉ះពាល់​ដល់​អាយុជីវិត​ ដូច​ករណី​ដែល​បាន​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​ឡើយ គ្រាន់តែ​ក្នុង​នោះ លំនៅ​ឋាន​ពលរដ្ឋ​ខ្លាំង​ត្រូវ​ទឹក​ជន់​លិច ឬ​ប៉ើ​ង​ដំបូលផ្ទះ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​ កាលពី​វេលា​ម្សិលមិញ ក្រោយ​ពេល​មាន​ភ្លៀង​មួយ​មេ​ធំ​លាយ​លំ​ខ្យល់​កន្ត្រាក់​ខ្លាំង ជាក់ស្តែង​ដូច​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ថ្វី​ត្បិត​តែ​អំណោយ​ដែល​បាន​ចែក​ជូន​នៅ​ពេល​នេះ​វា​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​ក៏​អាច​ជួយ​ដោះ​ទុក្ខ​លំបាក​របស់​បងប្អូន​មួយ​កម្រិត​ផង​ដែរ ។ លោក​ប្រធាន​អនុ​សាខា​បន្ថែម​ថា ជីវិត​រស់នៅ​ត្រូវ​តែ​មានការ​តស៊ូ និង​ព្យាយាម ចូល​បងប្អូន​កុំ​អស់សង្ឃឹម ចំពោះ​ភាព​ក្រីក្រ​លំបាក​របស់​ខ្លួន ពិសេស​បងប្អូន​ដែល​ជា​ពិការ​ជន ព្រោះថា គ្មាន​ន​ណារ​កើតមក​មិន​ជួប​ការ​លំបាក​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ជំនះ​វា​អោយ​បាន​ដើម្បី​បន្តជីវិត​រស់​ទៅ​មុខ​ទៀត និង​ដើម្បី​មានជីវិត​នៅ​ជាមួយ​ក្រុម​គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់ ។

ឈ្លៀត​ក្នុង​ឱកាស​ដដែល​នេះ លោក​ប្រធាន​អនុ​សាខា បាន​មាន​ប្រសាសន៍ ផ្ញើក្តី​នឹករលឹក​ យ៉ាង​ក្រៃ​លែង​ផង​ដែរ​ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន ​រ៉ា​នី ហ៊ុន​សែន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៥០​គ្រួសារ​ផង​ដែរ ។ ថ្វី​ត្បិត​តែ​ពេល​នេះ​សម្តេច​មិន​មាន​វត្ត​មាននៅ​ទី​នេះ​ពិតប្រាកដ​មែន ប៉ុន្តែ​ចិត្ត​របស់​សម្តេច​តែង​ឋិត​នៅ​ក្បែរ​បងប្អូន​ជា​និច្ច ដែល​លោក​តែងតែ​ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​អោយធ្វើ​យ៉ាងណា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក តោកយ៉ាក ចាស់ជរា អ្នក​កើត​ជម្ងឺ​រ៉ាំ​រៃ និង​ជា​ពិសេស​ជន​មាន​ផ្ទុកមេរោគ​អេ​ដស៍ គឺ​មិន​ត្រូវ​មើល​រំលង​ជា​ដាច់ខាត ព្រោះ​សុខ​ទុក​របស់​ពលរដ្ឋ​កម្ពុជា គឺជា​សុខ​ទុក​របស់​សម្តេច​កិ​ត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន​ រ៉ា​នី ហ៊ុន​សែន ដូច​គ្នា ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​បាន​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ៗ ទទួល​បាន​មាន មី​១​កេស ទឹក​សុទ្ធ​១​កេស ទឹកត្រី​១​កេស អង្ករ​១​ប៉ាវ​ទម្ងន់​៥០​គីឡូក្រាម និង​ថវិការ​ក្នុង​១​គ្រួសារ ២​ម៉ឺន​រៀល​ផង​ដែរ​ ៕