ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនជី​ដាំ​កញ្ឆា​​ប្រើ​ជា​ឱសថ​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

«Sister of the valley» គណៈកម្មការ​ដូន​ដី​សហរដ្ឋអាមេរិក បាន​ដាំ​កញ្ឆា​ប្រើ​ជា​ឱសថ និង​ផ្តល់​កម្លាំងចិត្ត​ដល់​ស្ត្រី​នៅ​ក្បែរ​ក្រុង Merced ក្នុង​តំបន់​សេន​ធ័​រ វ៉ាល​ឡេ ជា​ផ្ទៃដី​កសិកម្ម​ដ៏​ធំ​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ដូនជី Kate អាយុ​៥៨​ឆ្នាំ ជា​អ្នក​បង្កើត​សមាគម​ដូន​ដី «Sister of the valley» ថ្លែង​ថា ពួក​គាត់​មិន​ប្រកាន់​ខ្ជ​ប់​លើ​សាសនា​ណាមួយ​ទេ ទើប​មិនមែន​ជា​ក្រុម​សាសនា ប៉ុន្តែ​ជា​មនុស្ស​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​សង្គម និង​អាច​លក់​កញ្ឆា​បាន​កាលពី​ឆ្នាំ​មុន លក់​បាន​ប្រហែល​៧៥០.០០០​ដុល្លារ ។

លោកយាយ ​Kate បញ្ជាក់​ថា ដូនជី​ក្លាយជា​អ្នកមាន​សម្ព័ន្ធភាព​លើ​ពាណិជ្ជកម្ម និង​មាន​ចំណូល​ពី​ថ្លៃ​ឈ្នួល ហើយ​ក៏​ចង់​ល្បី​សុសសាយ​លើ​ផ្នែក​នេះ ព្រោះ​ចង់​ជួយ​រំដោះ​ស្ត្រី​គ្រប់​រូប មិន​ឱ្យ​ពឹង​ផ្អែក និង​ទោរទន់​លើ​អ្នក​ផ្សេង ៕