ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ដី​សុខ​ៗ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​M79​សល់​តាំងពី​សម័យ​សង្គ្រាម​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ដោយ​បាន​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ M79 ចំនួន​៣១​គ្រាប់​ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​នៅ​ក្នុង​ទស​វត្ស​៧០​ដល់​៧៥ ។

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ដោយ​បាន​ប្រទះ​ឃើញ​គ្រាប់​ប្រភេទ M79 ចំនួន​៣១​គ្រាប់​ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​នៅ​ក្នុង​ទស​វត្ស​៧០​ដល់​៧៥ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​មួយ​រូប​ឈ្មោះ ហេង គង់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់ M79 ចំនួន​៣១​គ្រាប់​នេះ ។ 

ដំបូង​លោកពូ ហេង គង់ គឺ​បាន​ទំនាក់ទំនង​ទិញ​ដី​ដើម្បី​ធ្វើការ​ចាក់​បំពេញ​សម្រាប់​សាងសង់​ផ្ទះ​របស់​គាត់ ដែល​ដី​នោះ​គឺ​ត្រូវ​បាន​គេ​កាយ​ចេញពី​តំបន់​មួយ​ស្ថិត​ក្នុងភូមិ​តា​ពូ​ង សង្កាត់​ខ្នោ​រ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​យក​ទៅ​ចាក់​នៅផ្ទះ​របស់​លោកពូ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ។ 

បន្ទាប់​ពី​រថយន្ត​បាន​ចាក់​ដី​នោះ​នៅ​ទីតាំង​ដែល​លោកពូ​រៀបចំ​សាងសង់​ផ្ទះ​រួច​មក នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ នោះ​ផង​ដែរ​លោកពូ​ក៏​បាន​ធ្វើការ​កកាយ​ដី​នោះ​ដើម្បី​ពង្រាបដី​ទាំងនោះ ខណៈនោះ​ដែរ​ស្រាប់តែ​លោកពូ​កាយ​បាន​បន្តិច​ក៏​ប្រទះ​ឃើញ​គ្រាប់ M79 ចំនួន​៣១​គ្រាប់​នោះ​តែ​ម្តង ហើយ​លោកពូ​ក៏​បញ្ឈប់​ការ​កាយ​របស់​លោក ។ ដោយ​សភាព​នៅ​ពេល​នោះ​គឺ​មាន​ពេល​យប់​ទៅ​ហើយ​លោកពូ​ក៏​បាន​ប្រមូល​គ្រាប់​ទាំង​អស់នោះ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ឡាំង​ស្នោ​ប្រកបដោយ​សុវត្ថិភាព រង​ចាំ​មេឃ​ភ្លឺ​ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ទទួលយក ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​តំបន់​ជុំវិញ​បរិវេណ​ភូមិ​តា​ពូ​ង សង្កាត់​ខ្នោ​រ ខណ្ឌ​ពោធិ៍​សែន​ជ័យ នោះ​ជា​តំបន់​ធ្វើសឹក​សង្គ្រាម​រវាង លន់ នុ​ល និង​ខ្មែរក្រហម ដែល​ជាទី​តាំង​សមរភូមិ​មុខ ៕