ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹង​អស់កង្វល់​ទឹក​លិច ដោយជំនន់​ទឹកភ្លៀង​កណ្តាល​ក្រុង​ភ្នំពេញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​ប្រ​ព័ន្ធ​​លូ​សម្រួល​ផ្លូវទឹក ​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​តែងតែ​លិចលង់ ​ដោយ​ជំនន់​ទឹកភ្លៀង​ប្រមាណ​ជិត​៣០​ទីតាំង ឱ្្យ​​មាន​ភាព​

​រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​ប្រ​ព័ន្ធ​​លូ​សម្រួល​ផ្លូវទឹក ​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​តែងតែ​លិចលង់ ​ដោយ​ជំនន់​ទឹកភ្លៀង​ប្រមាណ​ជិត​៣០​ទីតាំង ឱ្្យ​​មាន​ភាព​ប្រសើរ​ឡើង គឺ​នៅ​សល់​ប្រមាណ​ជា​៥ ​ឬ​៦​ទីតាំង​ទៀតទេ​កំពុង​អនុវត្ត​​បន្ត ហើយ​សង្ឃឹមថា តំបន់​ទាំងនោះ​ មិន​មានការ​លិច​លង់​​ទៀត​​ទេ បើ​ទោះបី​ថា លិច​ក៏​មិន​លិច​យូ​រដែរ បន្ទាប់​ពី​ស្ថា​នី​យ​បូមទឹក​ថ្មី​​បើក​ឱ្យ​​ដំណើរការ​នោះ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា សំណង់​ស្ថា​នី​យ​បូមទឹក​ថ្មី​ទួល​គោក​​ទី​២​ត្រឡោក​បែក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​សាងសង់ កាលពី​កន្លង​មក​នោះ ពេល​នេះ​ស្ថាបនា​រួចរាល់​ហើយ នៅ​សល់​តែ​កា​រត​ភ្ជាប់ ម៉ូ​ទ័​រ​បូមទឹក និង​ប្រ​ព​ន្ធ័​អគ្គិសនី ​ដែល​ក្រុមការងារ​កំពុង​តម្លើង និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ខែឧសភា​ឆាប់​ៗ​នេះ ដើម្បី​បូមទឹក​រំដោះ​ចេញពី​តំបន់​ទួល​គោក ត្រឡោក​បែក​លើ​ផ្ទៃដី​ជាង​១៨៤​ហិ​កតា​ដែល​ធ្លាប់​លិច ​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​មក ។

លោក​បន្ត​ថា ស្ថានីយ​ថ្មី​នេះ​ មាន​សមត្ថភាព​បូមទឹក៥​ម៉ែត្រគូប ​ក្នុង​១​វិនាទី គឺ​កើន​៣​ដង ​បើ​ធៀប​ទៅ​នឹង​ស្ថានីយ​បូមទឹក​ចាស់ ដែល​អាច​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៥៩២ ផ្លូវ​លេខ​៣១៧ ផ្លូវ​លេខ​៣១៥ ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ ៦០៨ ផ្លូវ​លេខ​៣៣៧ និង​តំបន់​មួយ​ចំនួន​ទៀត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​តែ​ម្តង ។

សូម​បញ្ជាក់​ថា ស្ថា​នី​យ​ទួល​គោក​ទី​២​នេះ ជា​ស្ថា​នី​យមួយ​ ក្នុង​ចំណោម​ស្ថា​នី​យថ្មី​ទាំង​៣​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដាក់​ឲ្យ​ដំណើរ​ការ​ជា​បន្តបន្ទាប់ គឺ​ស្ថា​នី​យទួល​គោក​ទី​១ និង​ស្ថា​នី​យបឹង​ត្របែក ​រួម​ទាំង​ការ​ស្តារ​ប្រឡាយ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​ប្រឡាយ​​បាក់​ទូក​,​ ប្រឡាយ​បឹង​ត្របែក​,​ ប្រឡាយ​បឹង​ទំពន់ ​រួម​ទាំង​ការ​បើកមុខ​ទឹកជា​ច្រើន​កន្លែង​ទៀត ដើម្បី​នាំ​ទឹក​ចេញ​ក្រៅ កាត់​បន្ថយ​ការ​លិចលង់ ​ក្នុង​ក្រុង​ឲ្យ​នៅ​កំរិត​ទាប​បំផុត ។