ខេត្តព្រះសីហនុ ៖ ក្រុមការងារថ្នាក់ជាតិបានចុះជួយពង្រឹងការងារខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នេះលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនឹងលោកជំទាវ មិន មាណវី បានចុះជួយពង្រឹងការងារខេត្តព្រះសីហនុ រួមជាមួយលោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុ និងមន្ត្រីជំនាញជាច្រើននាក់ទៀត បានចុះបើកកិច្វប្រជុំប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ដល់ម្ចាស់ក្បាលដីចំនួន៩៣គ្រួសារ នៅក្នុងភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ ដែលកន្លងមក ប្រជាពលរដ្ឋមិនទាន់ទទួលបានបណ្ណ័សំគាល់អចលនវត្ថុ ស្របច្បាប់ ៕
ចែករំលែកព័តមាននេះ