ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ជា​ប្រទេស​ចំណាយ​ផ្នែក​យោធា​ច្រើន​ជាងគេ​លេខ​3​លើ​ពិភពលោក

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Stockholm International Peace Research Institute (SIPRI) ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ខ្លួន​ស្មើ​ដល់​៦៩,២​ប៊ី​លាន

ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ Stockholm International Peace Research Institute (SIPRI) ឲ្យ​ដឹង​ថា ប្រទេស​នេះ​បាន​បង្កើន​ការ​ចំណាយ​ផ្នែក​យោធា​របស់​ខ្លួន​ស្មើ​ដល់​៦៩,២​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ។ ការ​កើនឡើង ៥,៩%​នេះ បាន​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ឡើង​មក​នៅ​ក្រោម​សហរដ្ឋអាមេរិក និង​ចិន ។

លោក​ប្រធានាធិបតី វ្លា​ឌឺ​មៀរ ពូ​ទី​ន (Vladimir Putin) បាន​បង្ហាញ​ពី​ផែនការ​ឆ្នាំ​២០១១ ក្នុង​ការ​ចំណាយ​ប្រាក់​ច្រើន​ជាង​៣៦០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​លើ​ការ​ធ្វើ​ទំនើប​កម្ម​នៃ​ឧបករណ៍​យោធា​ក្នុង​ប្រទេស​របស់​លោក​នៅ​ឆ្នាំ​២០២៥ ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បាន​រាំងស្ទះ​ដោយ​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​របស់​រុ​ស្ស៊ី និង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់ Ruble នៅ​ឆ្នាំ​២០១៥ ។ ដោយ​មានការ​ធ្លាក់​ចុះ​នៃ​ការ​ចំណាយ ប្រទេស​រុ​ស្ស៊ី​បាន​ធ្លាក់​ចំណាត់ថ្នាក់​មក​ត្រឹម​លេខ​៤ និង​នៅ​ក្រោម អា​រ៉ា​ប៊ី​សា​អូឌីត ។

ពេល​នេះ សេដ្ឋកិច្ច​របស់​រុ​ស្ស៊ី​បាន​ត្រឡប់​មក​លូតលាស់​វិញ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ ។

រុ​ស្ស៊ី​សកម្ម​ណាស់​ក្នុង​ជម្លោះ​នៅ​ស៊ី​រី ហើយ​ពួក​គេ​បន្ត​ដាក់​ទ័ព​ក្នុង​ប្រទេស​នេះ​ផង​ដែរ​។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​នេះ​បន្ទាប់​ពី​ឈ្លានពាន​ចូល Crimea ក្នុង​ឆ្នាំ​២០១៤ ។

ដោយ​សេដ្ឋកិច្ច​រុ​ស្ស៊ី​កើនឡើង ការ​ចំណាយ​ក្នុង​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល​បាន​កើនឡើង​២,៤%​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៦ ។

លោក Siemon Wezeman ឧត្តម​អ្នក​ស្រាវជ្រាវ​ក្នុង SIPRI និយាយ​ថា ៖ « ការ​កើនឡើង​នៃ​ការ​ចំណាយ​របស់​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​កណ្តាល មួយ​ផ្នែក​មក​ពី​ការ​គិត​ថា ប្រទេស​រុ​ស្ស៊ី​នឹង​គំរាមកំហែង​កាន់តែ​ខ្លាំង​ជាង​មុន » ។

សហរដ្ឋអាមេរិក​បន្ត​ជា​ប្រទេស​ចំណាយ​លើ​យោធា​ច្រើន​ជាងគេ​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦ ដោយ​ការ​ចំណាយ​សរុប​បាន​កើនឡើង ១,៧% មក​ស្មើ​៦១១​ប៊ី​លាន​ដុល្លារ ។ វា​ជា​ការ​កើនឡើង​ប្រចាំឆ្នាំ​លើក​ដំបូង​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក ។

ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយ​បាន​ចំណាយ​សរុប​ស្មើ​២១៥​ប៊ី​លាន​ដុល្លារ ។ SIPRI និយាយ​ថា ការ​កើនឡើង​៥,៤%​នៃ​ការ​ចំណាយ​របស់​ប្រទេស​ចិន គឺ​តិច​ជាង​ឆ្នាំ​២០១៥ ៕