ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃកិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួល​គយ​អាស៊ានលើក​ទី​26

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ សម្របសម្រួល​គយ​អាស៊ាន​លើក​ទី​២៦ ដែល​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​២៧ មេ​សា ឆ្នាំ​២០១៧ នៅ​ទីក្រុង​សៀមរាប ។

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ សម្របសម្រួល​គយ​អាស៊ាន​លើក​ទី​២៦ ដែល​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​២៧ មេ​សា ឆ្នាំ​២០១៧ នៅ​ទីក្រុង​សៀមរាប ។

ប្រធានបទ​សំខាន់​ៗ​ជា​ច្រើន ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នេះ​រួម​មាន វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គយ និង​ការងារ​សមាហរណកម្ម​គយ​អាស៊ាន​របស់​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ និង​អនុលោម​ភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ ត្រូវ​បាន​ដាក់​ក្នុង​កិច្ចប្រជុំ​នេះ ។

លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​ដែល​មានការ​ចូលរួម​ពី​រដ្ឋបាល​គយ​អាស៊ាន​ទាំង​១០ និង​រដ្ឋបាល​គយ​ចិន រដ្ឋបាល​គយ​ជប៉ុន រដ្ឋបាល​គយ​កូរ៉េ រដ្ឋបាល​គយ អូស្ត្រាលី ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អា​មេរិ​ក និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប​។

លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​បាន​ថ្លែង​ឲ្យ​ដឹង​ថា គោលបំណង នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គយ និង​ការងារ​សមាហរណកម្ម​គយ​អាស៊ាន​របស់​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ និង​អនុលោម​ភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ ។

លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (១៩៦៧-២០១៧) និង​បាន​លើក​ឡើង​ពី​ជោគជ័យ​របស់​អាស៊ាន ក្នុង​ការ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​លើកកម្ពស់​ឧត្តមភាព ប្រកួតប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ប្រទេស​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ភាព​ជោគជ័យ​របស់​អាស៊ាន​នេះ ។

លោក​ក៏​បាន​លើក​ឡើង​ពី​សមិទ្ធផល​ដែល​រដ្ឋបាល​គយ​អាស៊ាន​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាម​រយៈ​ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម និង​លើកទឹកចិត្ត​ឲ្យ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន បន្ដ​ខិតខំ​អនុវត្ត​ផែនការអភិវឌ្ឍន៍​គយ​សមាហរណកម្ម​គយ​អាស៊ាន ដើម្បី​សម្រេច​គោលដៅ​របស់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដែល​បាន​កំណត់។

ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋបាល​គយ​កម្ពុជា ចាប់ពី​ខែឧសភា ឆ្នាំ​២០១៦ ដល់​ខែមេសា ឆ្នាំ​២០១៧ កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​បាន​សម្រេច​សមិទ្ធផល​ជា​ច្រើន រួម​មាន ការ​បញ្ចប់​តារាង​នាមវលី​ពន្ធគយ​អាស៊ាន​ឆ្នាំ​២០១៧, ការ​ចុះហត្ថលេខា​លើ​ពិធីសារ​ទី​២ ស្តី​ពី​ការ​កំណត់​ច្រក​ទ្វារ​ព្រំដែន​ឆ្លងកាត់ ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​, ការ​អនុម័ត​លើ​ផែនការ​គោលដៅ ទូលំទូលាយ​របស់​រដ្ឋបាល​គយ​អាស៊ាន​ឆ្នាំ​២០១៦-២០២៥, ការ​បញ្ចប់​ការ​អភិវឌ្ឍ​សូចនាករ​គន្លឹះ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ជាដើម ៕