ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​កែ​ច្នៃ​ឈើ​អត់​ច្បាប់​មាន​រាប់រយ​…​បង្ក្រាប​បាន​មួយ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ផ្ទះ​លួច​បើក​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ធ្នង់​បាន​ចំនួន​២​រ៉ឺ​ម៉ក ដោយ​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​នឹង​3០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ខេត្តរតនគិរី ៖ ផ្ទះ​លួច​បើក​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ប្រណីត​មួយ​កន្លែង​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ធ្នង់​បាន​ចំនួន​២​រ៉ឺ​ម៉ក ដោយ​ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​នឹង​3០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កម្លាំង​ប៉ុស្តិ៍​ឡា​បាន​សៀ​ក កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នឹង​លោក អ៊ុ​ក ស៊ី​ដេ​ត អភិបាលរង​ក្រុង​បាន​លុង ។

សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ជនជាតិ​វៀតណាម​លួចលាក់​បើក​រោង​សិប្បកម្ម​ដោយ​ខុសច្បាប់​រយៈពេល​៥​ទៅ​៦​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ឡើង​ថ្មី​ចុះ​បង្ក្រាប និង​រឹបអូស​ឈើ​ជា​ច្រើន​ដុំ ចំណែក​ម្ចាស់ផ្ទះ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​ធ្វើ​ច្បាប់​អាជីវកម្ម ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ហូ យ៉ាំ​ង​ឡុ​ក ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​វៀតណាម បាន​បើក​សិប្បកម្ម​អត់​ច្បាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​នោះ​ទេ ទំនង​មាន​តែ​ប្រាក់​យក​ទៅ​ជំនួស​ច្បាប់ ។

បច្ចុប្បន្ន​ឈើ​ទាំងអស់​ត្រូវ​បាន​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មិន​ទាន់​ធ្វើការ​វាស់វែង​នៅឡើយ​គឺ​សុទ្ធ​ឈើប្រណិត​បេង នាងនួន ធ្នង់ ។ ចំណែកឯ​ម្ចាស់ផ្ទះ និង​ម្ចាស់​ឈើ​ត្រូវ​ធ្វើការ​ផាក់ពិន័យ​ទៅ​ច្បាប់រដ្ឋបាល​ព្រៃឈើ ។ 

រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​អត់​ច្បាប់​នៅ​ក្នុង​ក្រុង​បាន​លុង​មាន​៥០​ទៅ​ដល់​៦០​កន្លែង​ទៀត​ពុំ​មានច្បាប់​ទន្លាប់​នោះ​ទេ​ធ្វើ​យ៉ាង​អណាធិបតេយ្យ​បំផុត ។ ដូច​ជា​សិប្បកម្ម​នៅ​ក្នុង​ក្រុង និង​តាម​បណ្តា​យ​ស្រុក​មួយ​ចំនួន​មាន​រហូត​រាប់រយ​រោង​សិប្បកម្ម​ឯណោះ​។ 

ទំនង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បាន​ដាក់​ខែ​រួច​អស់ហើយ​ទើប​ដំណើរការ​បាន​បើ​មិន​ដូច្នោះ​ទេ​គេ​នឹង​បង្ក្រាប​ភ្លាម ៕