ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​របស់​ចិននឹង​លែង​ប្រើប្រាស់​ក្រដាសប្រាក់

6 ឆ្នាំ មុន

ព្រ​លាន​យន្តហោះ​អន្តរជាតិ​Hangzhou​របស់​ចិន​គ្រោង​នឹង​ក្លាយជា​ព្រ​លាន​យន្តហោះ​ដំបូង​លើ​លោក​ដែល​លែង​ប្រើប្រាស់់​ក្រដាសប្រាក់ តែ​ជំនួស​ដោយ​បច្ចេកវិទ្យា​ទំនើប​វិញ ។ នេះ​បើ​តាម​សារព័ត៌មាន​ចិន បាន​ផ្សាយ​កាលពី​

ព្រ​លាន​យន្តហោះ​អន្តរជាតិ​Hangzhou​របស់​ចិន​គ្រោង​នឹង​ក្លាយជា​ព្រ​លាន​យន្តហោះ​ដំបូង​លើ​លោក​ដែល​លែង​ប្រើប្រាស់់​ក្រដាសប្រាក់ តែ​ជំនួស​ដោយ​បច្ចេកវិទ្យា​ទំនើប​វិញ ។ នេះ​បើ​តាម​សារព័ត៌មាន​ចិន បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ ។ បច្ចេកវិទ្យា​ដែល​នឹង​បំពាក់ និង​ប្រើប្រាស់​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​មាន​ល្បឿន​លឿន​ជាង​មុន និង​បញ្ចៀស​ការ​រង់ចាំ​របស់​អ្នកដំណើរ ។

បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​Global Times​ថា​ព្រ​លាន​យន្តហោះ​Hangzhou ស្ថិត​នៅ​ក្នុង​ខេត្ត​Zhejian​និង​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​អីុន​ធើ​ណេ​ត​ដូច​ជា​Alipay​ដើម្បី​អាច​ឱ្យ​អ្នកដំណើរ​ទាំងអស់​អាច​ចំណាយ​ប្រាក់​ដោយ​គ្មាន​ប្រើ​ក្រដាសប្រាក់ សម្រាប់​សេវា​ផ្សេង​ៗ​ដូច​ជា​ការ​ទិញ​សំបុត្រ​យន្តហោះ សេវា​ជួល​រថយន្ត​ជាដើម ។

សេវា ផ្សេង​ៗ​ទៀត​ក្នុង​ព្រ​លាន​យន្តហោះ​ដូច​ជា​ការ​កក់​សំបុត្រ​យន្តហោះ សេវា​ដឹក​ជញ្ជូន សេវាកម្ម​ចំណតរថយន្ត សេវា​លក់ទំនិញ​ក្នុង​ផ្សារ​នៅ​ក្នុង​ព្រ​លាន​យន្តហោះ សេវា​កក់​សណ្ឋាគារ​ក៏​ដូច​ជា​សេវាកម្ម​លក់​កាហ្វេ ក៏​លែង​ប្រើប្រាស់​ក្រដាសប្រាក់​ទូទាត់​ដែរ ។

ដូច​គ្នា​នេះ​ដែរ​ក្រុមហ៊ុន Alibaba បានគ្រោង​ចំណាយ​ប្រាក់​ប្រមាណ​៤៣៥​លាន​ដុល្លារអា​មេ​រិ​ក​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​បង្កើត​សមាគម​លែង​ប្រើប្រាស់​ក្រដាសប្រាក់ ៕